ម៉ាកុស 7:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 ព្រះយេស៊ូយាងចេញពីតំបន់ក្រុងទីរ៉ុស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល31 ព្រះយេស៊ូវយាងចេញពីស្រុកទីរ៉ុស ហើយយាងកាត់ស៊ីដូន ទៅបឹងកាលីឡេវិញ តាមស្រុកដេកាប៉ូលី។ សូមមើលជំពូកKhmer Christian Bible31 ព្រះអង្គបានយាងចេញពីក្រុងទីរ៉ុសម្ដងទៀត ឆ្លងកាត់ក្រុងស៊ីដូន ឆ្ពោះទៅបឹងកាលីឡេដែលនៅកណ្ដាលស្រុកដេកាប៉ូល សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 បន្ទាប់មក ព្រះអង្គយាងត្រឡប់ពីតំបន់ក្រុងទីរ៉ុស យាងកាត់ក្រុងស៊ីដូន ឆ្ពោះទៅកាន់សមុទ្រកាលីឡេ ក្នុងតំបន់ស្រុកដេកាប៉ូល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 លំដាប់ពីនោះមក ទ្រង់ចេញពីព្រំដែនស្រុកទីរ៉ុស នឹងស៊ីដូន ក៏យាងកាត់ស្រុកដេកាប៉ូល មកដល់សមុទ្រកាលីឡេវិញ សូមមើលជំពូកអាល់គីតាប31 អ៊ីសាចេញពីតំបន់ក្រុងទីរ៉ូស កាត់តាមតំបន់ក្រុងស៊ីដូន និងតំបន់ស្រុកដេកាប៉ូល ឆ្ពោះទៅសមុទ្រកាលីឡេវិញ។ សូមមើលជំពូក |
«អ្នកក្រុងខូរ៉ាស៊ីនអើយ! អ្នកត្រូវវេទនាជាពុំខាន។ អ្នកក្រុងបេតសៃដាអើយ! អ្នកក៏ត្រូវវេទនាដែរ។ ប្រសិនបើអ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូនបានឃើញការអស្ចារ្យ ដូចអ្នករាល់គ្នាឃើញនៅទីនេះ ម៉្លេះសមអ្នកក្រុងទាំងនោះកែប្រែចិត្តគំនិត ហើយស្លៀកបាវអង្គុយក្នុងផេះ ជាមិនខាន។