លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។
ម៉ាកុស 6:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានថ្ងៃមួយ ក្នុងឱកាសបុណ្យចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូដ ស្ដេចបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ត្រី មេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់ព្រះនាងហេរ៉ូឌាស។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែមានឱកាសល្អមកដល់ គឺនៅថ្ងៃចម្រើនព្រះជន្មរបស់ហេរ៉ូឌ ទ្រង់បានរៀបចំពិធីជប់លៀងសម្រាប់ពួកនាម៉ឺន ពួកមេទ័ព និងពួកអភិជននៃកាលីឡេ។ Khmer Christian Bible កាលឱកាសល្អមកដល់ គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មស្ដេចហេរ៉ូឌ ព្រះអង្គបានរៀបចំពិធីជប់លៀងឲ្យពួកមន្ត្រី មេទ័ពធំៗ និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះឱកាសល្អមួយមកដល់ ជាថ្ងៃចម្រើនព្រះជន្មរបស់ព្រះបាទហេរ៉ូឌ ទ្រង់បានរៀបពិធីជប់លៀងឲ្យពួកនាម៉ឺនមន្ត្រី ពួកមេទ័ព និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះថ្ងៃ១ជាថ្ងៃមានឱកាសស្រួល គឺថ្ងៃចំរើនព្រះជន្មស្តេចហេរ៉ូឌ កាលទ្រង់រៀបជប់លៀងពួកមន្ត្រី ពួកមេទ័ពធំ នឹងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ អាល់គីតាប មានថ្ងៃមួយ ក្នុងឱកាសបុណ្យចំរើនអាយុរបស់ស្តេចហេរ៉ូដ ស្តេចបានរៀបចំពិធីជប់លៀង ដោយអញ្ជើញអស់លោកមន្ដ្រី មេទ័ព និងនាម៉ឺនធំៗ ក្នុងស្រុកកាលីឡេមកចូលរួម។ ពេលនោះ ជាឱកាសល្អដល់នាងហេរ៉ូឌាស។ |
លោកអេសាវចងគំនុំលោកយ៉ាកុបយ៉ាងខ្លាំង ព្រោះលោកយ៉ាកុបបានទទួលពរពីឪពុក។ គាត់គិតនៅក្នុងចិត្តថា៖ «ឪពុកអញនឹងលាចាកលោកនេះទៅក្នុងពេលឆាប់ៗ ចាំដល់ពេលនោះ សឹមអញសម្លាប់យ៉ាកុបចោល»។
បីថ្ងៃក្រោយមក គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មព្រះចៅផារ៉ោន ស្ដេចបានជប់លៀងក្រុមមន្ត្រីរបស់ស្ដេច។ ពេលនោះ ស្ដេចបានឲ្យគេដោះលែងមហាតលិកទាំងពីរនៅមុខមន្ត្រីទាំងអស់។
ក្នុងឱកាសអភិសេកព្រះនាងអេសធើរ ព្រះរាជាបានរៀបចំពិធីជប់លៀងមួយយ៉ាងធំ សម្រាប់ពួកមេដឹកនាំ និងពួកមន្ត្រី។ ស្ដេចប្រកាសថ្ងៃឈប់សម្រាកនៅតាមអាណាខេត្តទាំងអស់ ព្រមទាំងចែកអំណោយទានដោយព្រះហឫទ័យទូលំទូលាយ។
នៅខែទីមួយ គឺខែចេត្រ ក្នុងឆ្នាំទីដប់ពីរនៃរជ្ជកាលព្រះចៅអហាស៊ូរុស គេបានបោះពួរីម*នៅចំពោះមុខលោកហាម៉ាន ដើម្បីផ្សងមើលថា តើថ្ងៃណា ខែណា ជាវេលាល្អ។ ពួរីមនោះប៉ះចំលើខែទីដប់ពីរ ឬខែផល្គុន។
នៅថ្ងៃបុណ្យរបស់ស្ដេច ពួកមេដឹកនាំគិតតែពីផឹកស្រា រហូតដល់ស្រវឹង ហើយចូលដៃជាមួយមនុស្សឡកឡឺយ។
នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះចៅអធិរាជរ៉ូម៉ាំង ព្រះនាមទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ព្រះបាទហេរ៉ូដ ជាស្ដេចអនុរាជ*គ្រប់គ្រងស្រុកកាលីឡេ ព្រះបាទភីលីពអនុជរបស់ព្រះបាទហេរ៉ូដជាស្ដេចអនុរាជគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ព្រះបាទលីសាណាសជាស្ដេចអនុរាជគ្រប់គ្រងស្រុកអាប៊ីឡែន
លុះស្អែកឡើង ព្រះបាទអគ្រីប៉ា និងម្ចាស់ក្សត្រិយ៍បេរេនីស បានយាងចូលក្នុងសាលសវនាការយ៉ាងអធិកអធម ដោយមានពួកនាយទាហានជាន់ខ្ពស់ និងពួកនាម៉ឺនធំៗនៅក្រុងនោះ ហែហមមកជាមួយផង។ គេនាំលោកប៉ូលមកតាមបញ្ជារបស់លោកភេស្ទុស។
ពីដើម បងប្អូនរស់នៅតាមរបៀបដែលអស់អ្នកមិនស្គាល់ព្រះជាម្ចាស់ ចូលចិត្តនោះ យូរពេកហើយ គឺបានប្រព្រឹត្តអំពើអបាយមុខ លោភលន់ ប្រមឹក ស៊ីផឹកជ្រុល និងថ្វាយបង្គំព្រះក្លែងក្លាយនានា គួរឲ្យខ្ពើម។
មនុស្សម្នាដែលរស់នៅផែនដីនឹងមានចិត្តត្រេកអរ ដោយឃើញអ្នកទាំងពីរស្លាប់ គឺគេមានអំណរសប្បាយយ៉ាងខ្លាំង។ ពួកគេនឹងផ្ញើជំនូនឲ្យគ្នាទៅវិញទៅមក ព្រោះព្យាការី*ទាំងពីររូបបានធ្វើឲ្យមនុស្សម្នាដែលរស់នៅលើផែនដីរងទុក្ខលំបាកខ្លាំងណាស់។