ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។
មីកា 6:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើអ្នកស្មានថាយើងអត់ឱនឲ្យ អ្នកប្រើជញ្ជីងមិនត្រឹមត្រូវ និងអ្នកបំបាត់ភ្នែកជញ្ជីងឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើយើងអាចអត់ឱនឲ្យជញ្ជីងអាក្រក់ និងថង់ពេញដោយកូនជញ្ជីងឆកោងបានឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើត្រូវឲ្យអញប្រព្រឹត្តដោយបរិសុទ្ធ ចំពោះជញ្ជីងដែលអាក្រក់ នឹងថង់ពេញដោយកូនជញ្ជីងឆកោងឬ អាល់គីតាប តើអ្នកស្មានថាយើងអត់អោនឲ្យ អ្នកប្រើជញ្ជីងមិនត្រឹមត្រូវ និងអ្នកបំបាត់ភ្នែកជញ្ជីងឬ? |
ព្រះអម្ចាស់ស្អប់អ្នកបន្លំភ្នែកជញ្ជីង តែព្រះអង្គគាប់ព្រះហឫទ័យនឹងអ្នកដែលប្រើកូនជញ្ជីងត្រឹមត្រូវ។
ជញ្ជីង និងកូនទម្ងន់ត្រឹមត្រូវជាទីគាប់ព្រះហឫទ័យរបស់ព្រះអម្ចាស់ ហើយព្រះអង្គក៏សព្វព្រះហឫទ័យនឹងការលក់ដូរទៀងត្រង់ដែរ។
បំបាត់ភ្នែកជញ្ជីង ឬវាល់មិនគ្រប់ សុទ្ធតែជាអំពើដែលព្រះអម្ចាស់មិនសព្វព្រះហឫទ័យ។
ចំពោះអ្នកវិញ ចូរវិលមករកព្រះរបស់អ្នក ចូរកាន់ចិត្តសុចរិត និងយុត្តិធម៌ ចូរសង្ឃឹមទុកចិត្តលើព្រះអង្គរហូតតទៅ។
ចូរប្រើជញ្ជីងត្រឹមត្រូវ កូនជញ្ជីងត្រឹមត្រូវ រង្វាស់រង្វាល់ត្រឹមត្រូវ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា យើងបានរំដោះអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។
អ្នករាល់គ្នាតែងតែបន់ឲ្យបុណ្យចូលខែថ្មី និងថ្ងៃសប្ប័ទ*ឆាប់ចប់ ដើម្បីបើកជង្រុកលក់ស្រូវ ដោយយកតៅតូចជាងធម្មតាមកវាល់ ហើយដំឡើងថ្លៃ ព្រមទាំងកេងប្រវ័ញ្ចគេ ដោយបំបាត់ភ្នែកជញ្ជីងទៀតផង។
ទេវតាប្រាប់ខ្ញុំថា ស្ត្រីនោះគឺជាតំណាងនៃអំពើអាក្រក់។ បន្ទាប់មក លោកបោះនាងទៅក្នុងហិបវិញ ហើយយកគម្របស្ពាន់បិទពីលើ។