Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




មីកា 6:11 - អាល់គីតាប

11 តើ​អ្នក​ស្មាន​ថា​យើង​អត់‌អោន​ឲ្យ អ្នក​ប្រើ​ជញ្ជីង​មិន​ត្រឹម​ត្រូវ និង​អ្នក​បំបាត់​ភ្នែក​ជញ្ជីង​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 តើ​យើង​អាចអត់ឱនឲ្យ​ជញ្ជីង​អាក្រក់ និង​ថង់​ពេញ​ដោយ​កូន​ជញ្ជីង​ឆ‌កោង​បាន​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 តើ​អ្នក​ស្មាន​ថា​យើង​អត់‌ឱន​ឲ្យ អ្នក​ប្រើ​ជញ្ជីង​មិន​ត្រឹម​ត្រូវ និង​អ្នក​បំបាត់​ភ្នែក​ជញ្ជីង​ឬ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 តើ​ត្រូវ​ឲ្យ​អញ​ប្រព្រឹត្ត​ដោយ​បរិសុទ្ធ ចំពោះ​ជញ្ជីង​ដែល​អាក្រក់ នឹង​ថង់​ពេញ​ដោយ​កូន​ជញ្ជីង​ឆ‌កោង​ឬ

សូមមើលជំពូក ចម្លង




មីកា 6:11
9 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ស្អប់​អ្នក​បន្លំ​ភ្នែក​ជញ្ជីង តែ​ទ្រង់​ពេញ​ចិត្ត​នឹង​អ្នក​ដែល​ប្រើ​កូន​ជញ្ជីង​ត្រឹម​ត្រូវ។


ជញ្ជីង និង​កូន​ទម្ងន់​ត្រឹម​ត្រូវ​ជា​ទី​គាប់​ចិត្ត​របស់អុលឡោះ‌តាអាឡា ហើយ​ទ្រង់​ក៏​ពេញ​ចិត្ត​នឹង​ការ​លក់​ដូរ​ទៀង‌ត្រង់​ដែរ។


បំបាត់​ភ្នែក​ជញ្ជីង ឬ​វាល់​មិន​គ្រប់ សុទ្ធ​តែ​ជា​អំពើ​ដែលអុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត។


កុំ​បំបាត់​ភ្នែក​ជញ្ជីង​ឡើយ ចូរ​ប្រើ​អេផា ប្រើ​បាថ​ឲ្យ​បាន​ត្រឹម​ត្រូវ។


ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ម្ចាស់​របស់​អ្នក ចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិធម៌ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ទ្រង់​រហូត​ត​ទៅ។


ចូរ​ប្រើ​ជញ្ជឹង​ត្រឹម​ត្រូវ កូន​ជញ្ជឹង​ត្រឹម​ត្រូវ រង្វាស់​រង្វាល់​ត្រឹម​ត្រូវ។ យើង​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។


អ្នក​រាល់​គ្នា​តែងតែ​បន់​ឲ្យ​បុណ្យ​ចូល​ខែ​ថ្មី និង​ថ្ងៃ​ឈប់​សម្រាក​ឆាប់​ចប់ ដើម្បី​បើក​ជង្រុក​លក់​ស្រូវ ដោយ​យក​តៅ​តូច​ជាង​ធម្មតា​មក​វាល់ ហើយ​ដំឡើង​ថ្លៃ ព្រម​ទាំង​កេង‌ប្រវ័ញ្ច​គេ ដោយ​បំបាត់​ភ្នែក​ជញ្ជីង​ទៀត​ផង។


ម៉ាឡា‌អ៊ីកាត់​ប្រាប់​ខ្ញុំ​ថា ស្ត្រី​នោះ​គឺ​ជា​តំណាង​នៃ​អំពើ​អាក្រក់។ បន្ទាប់​មក គាត់​បោះ​នាង​ទៅ​ក្នុង​ហិប​វិញ ហើយ​យក​គំរប​ស្ពាន់​បិទ​ពី​លើ។


«ក្នុង​ថង់​របស់​អ្នក មិន​ត្រូវ​មាន​កូន​ទម្ងន់​ពីរ​ខុស​គ្នា គឺ​មួយ​ធ្ងន់ មួយ​ស្រាល​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម