គេតែងពួនស្ទាក់នៅក្បែរភូមិ ហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់ គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។
ពួកចៅហ្វាយ 9:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកមុខអ្នកការនៅស៊ីគែមបានចាត់មនុស្សឲ្យទៅបង្កប់ខ្លួននៅលើកំពូលភ្នំ ដើម្បីប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ គឺក្នុងគោលបំណងប្រឆាំងនឹងលោកអប៊ីម៉ាឡេក។ មានគេនាំដំណឹងនេះទៅប្រាប់លោកអប៊ីម៉ាឡេក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមេដឹកនាំនៅស៊ីគែមបានបង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់គាត់ អ្នកទាំងនោះក៏ប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ ហើយដំណឹងនោះក៏បានឮដល់អ័ប៊ីម៉្មាឡិច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះពួកមនុស្សនៅស៊ីគែម គេក៏បង្កប់មនុស្សនៅលើភ្នំឲ្យចាំចាប់លោក ពួកអ្នកទាំងនោះក៏ប្លន់អស់អ្នកដែលមកតាមផ្លូវនោះ ហើយមានគេនាំដំណឹងនោះទៅប្រាប់ដល់អ័ប៊ីម៉្មាឡិច។ អាល់គីតាប ពួកអ្នកមុខអ្នកការនៅស៊ីគែម បានចាត់មនុស្សឲ្យទៅបង្កប់ខ្លួននៅលើកំពូលភ្នំ ដើម្បីប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ គឺក្នុងគោលបំណងប្រឆាំងនឹងលោកអប៊ីម៉ាឡេក។ មានគេនាំដំណឹងនេះទៅប្រាប់លោកអប៊ីម៉ាឡេក។ |
គេតែងពួនស្ទាក់នៅក្បែរភូមិ ហើយប្រហារជីវិតជនស្លូតត្រង់ដោយសម្ងាត់ គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយ។
លោកបញ្ជាពួកគេថា៖ «ចូរនាំគ្នាទៅបង្កប់ខ្លួនពីក្រោយទីក្រុង តែកុំទៅឆ្ងាយពីទីក្រុងពេក។ ចូរត្រៀមខ្លួនទាំងអស់គ្នា!
ដូច្នេះ ពួកគេទទួលទោសចំពោះឃាតកម្មដែលខ្លួនបានប្រព្រឹត្ត គឺសម្លាប់កូនប្រុសរបស់លោកយេរូបាល ទាំងចិតសិបនាក់។ លោកអប៊ីម៉ាឡេកទទួលទោស ព្រោះបានសម្លាប់បងប្អូនរបស់ខ្លួន រីឯអ្នកមុខអ្នកការនៅស៊ីគែមទទួលទោស ព្រោះតែសមគំនិតជាមួយគាត់ក្នុងឃាតកម្មនេះ។
ថ្ងៃមួយ លោកកាអាល ជាកូនរបស់លោកអេបេដ បានធ្វើដំណើរដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់។ ពួកអ្នកមុខអ្នកការនៅស៊ីគែមទុកចិត្តគាត់។