Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដូច្នេះ​ពួក​មនុស្ស​នៅ​ស៊ីគែម គេ​ក៏​បង្កប់​មនុស្ស​នៅ​លើ​ភ្នំ​ឲ្យ​ចាំ​ចាប់​លោក ពួក​អ្នក​ទាំង​នោះ​ក៏​ប្លន់​អស់​អ្នក​ដែល​មក​តាម​ផ្លូវ​នោះ ហើយ​មាន​គេ​នាំ​ដំណឹង​នោះ​ទៅ​ប្រាប់​ដល់​អ័ប៊ី‌ម៉្មា‌ឡិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពួក​មេ​ដឹក​នាំ​នៅ​ស៊ីគែម​បាន​បង្កប់​មនុស្ស​នៅ​លើ​ភ្នំ​ឲ្យ​ចាំ​ចាប់​គាត់ អ្នក​ទាំង​នោះ​ក៏​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ ហើយ​ដំណឹង​នោះក៏បាន​ឮ​ដល់​អ័ប៊ី‌ម៉្មា‌ឡិច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម​បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​លើ​កំពូល​ភ្នំ ដើម្បី​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គឺ​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​លោក​អប៊ីម៉ា‌ឡេក។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​អប៊ីម៉ា‌ឡេក។

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ពួក​អ្នក​មុខ​អ្នក​ការ​នៅ​ស៊ីគែម បាន​ចាត់​មនុស្ស​ឲ្យ​ទៅ​បង្កប់​ខ្លួន​នៅ​លើ​កំពូល​ភ្នំ ដើម្បី​ប្លន់​អស់​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​នោះ គឺ​ក្នុង​គោល​បំណង​ប្រឆាំង​នឹង​លោក​អប៊ី‌ម៉ា‌ឡេក។ មាន​គេ​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​លោក​អប៊ី‌ម៉ា‌ឡេក។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:25
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​អង្គុយ​នៅ​អស់​ទាំង​ទី​លប​ចាំ​នៃ​ភូមិ​ទាំង​ប៉ុន្មាន នៅ​ត្រង់​កន្លែង​ស្ងាត់​កំបាំង នោះ​គេ​សំឡាប់​មនុស្ស ជា​មនុស្ស​ដែល​ឥត​មាន​ទោស ភ្នែក​គេ​រំពៃ​មើល​មនុស្ស​ទុគ៌ត


ដោយ​បង្គាប់​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទី​ក្រុង កុំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ពេក​ឡើយ ត្រូវ​ឲ្យ​ប្រុង‌ប្រៀប​ជា​ស្រេច​ទាំង​អស់​គ្នា


ដើម្បី​ឲ្យ​ឈាម​នៃ​ពួក​កូន​យេរូ-បាល​ទាំង​៧០​នាក់ ដែល​អ័ប៊ី‌ម៉្មា‌ឡិច​ជា​ប្អូន បាន​សំឡាប់​ដោយ​សាហាវ បាន​ធ្លាក់​មក​លើ​លោក នឹង​ពួក​មនុស្ស​នៅ​ស៊ីគែម ដែល​បាន​ចំរើន​កំឡាំង​ដៃ​លោក ឲ្យ​សំឡាប់​បង​ប្អូន​ផង


គ្រា​នោះ កាអាស​ជា​កូន​អេបេឌ ក៏​មក​ដល់​ស៊ីគែម​ជា​មួយ​នឹង​បង​ប្អូន​គាត់ ហើយ​ពួក​មនុស្ស​នៅ​ស៊ីគែម ក៏​ទុក​ចិត្ត​នឹង​គាត់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម