ទូលបង្គំស្រឡាញ់ពួកគេ ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ទូលបង្គំ ទូលបង្គំបានអធិស្ឋានឲ្យពួកគេ។
ពួកចៅហ្វាយ 9:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបះបោរប្រឆាំងនឹងក្រុមគ្រួសារលោក អ្នករាល់គ្នាសម្លាប់កូនប្រុសរបស់លោកទាំងចិតសិបនាក់ក្នុងពេលតែមួយ ព្រមទាំងលើកអប៊ីម៉ាឡេក ជាកូនស្ត្រីបម្រើរបស់លោក ឲ្យធ្វើជាស្ដេច គ្រងរាជ្យលើអ្នកមុខអ្នកការ នៅស៊ីគែមថែមទៀតផង ព្រោះគាត់ត្រូវជាសាច់ញាតិរបស់អ្នករាល់គ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងក្រុមគ្រួសារឪពុកខ្ញុំ ព្រមទាំងសម្លាប់កូនរបស់លោកចិតសិបនាក់ នៅលើថ្មតែមួយ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់ស្រីបម្រើរបស់លោក ឲ្យធ្វើជាស្តេចលើពួកមេដឹកនាំនៅស៊ីគែម ដោយព្រោះតែគាត់ជាសាច់ញាតិរបស់អ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅថ្ងៃនេះ អ្នករាល់គ្នាបែរជាលើកគ្នាមកទាស់នឹងពួកគ្រួឪពុកខ្ញុំវិញ ព្រមទាំងសំឡាប់កូនរបស់លោកទាំង៧០នាក់ នៅលើថ្មតែ១ ហើយលើកតាំងអ័ប៊ីម៉្មាឡិច ជាកូនរបស់បាវបំរើលោក ឲ្យធ្វើជាស្តេចលើបណ្តាមនុស្សនៅស៊ីគែម ដោយព្រោះតែគេជាសាច់ញាតិ នឹងអ្នករាល់គ្នាដូច្នេះ អាល់គីតាប ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបះបោរប្រឆាំងនឹងក្រុមគ្រួសារគាត់ អ្នករាល់គ្នាសម្លាប់កូនប្រុសរបស់គាត់ទាំងចិតសិបនាក់ក្នុងពេលតែមួយ ព្រមទាំងលើកអប៊ីម៉ាឡេក ជាកូនស្ត្រីបម្រើរបស់គាត់ ឲ្យធ្វើជាស្តេច គ្រងរាជ្យលើអ្នកមុខអ្នកការ នៅស៊ីគែមថែមទៀតផង ព្រោះគាត់ត្រូវជាសាច់ញាតិរបស់អ្នករាល់គ្នា។ |
ទូលបង្គំស្រឡាញ់ពួកគេ ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ទូលបង្គំ ទូលបង្គំបានអធិស្ឋានឲ្យពួកគេ។
ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រាអែលឡើយ។
នៅទីបំផុត ដើមឈើទាំងឡាយពោលទៅកាន់ គុម្ពបន្លាថា: សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ!
ឪពុករបស់ខ្ញុំបានច្បាំង ដើម្បីអ្នករាល់គ្នា លោកបានស៊ូប្ដូរជីវិតរបស់លោករំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃរបស់ពួកម៉ាឌាន។
ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងក្រុមគ្រួសារលោកដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែននោះ សូមឲ្យអ្នករាល់គ្នាបានសប្បាយរីករាយ ដោយសារអប៊ីម៉ាឡេក ហើយសូមឲ្យគាត់បានសប្បាយរីករាយ ដោយសារអ្នករាល់គ្នាវិញដែរ។
«សូមបងប្អូនទៅសួរអ្នកមុខអ្នកការទាំងអស់ នៅស៊ីគែមថា តើអស់លោកចង់ឲ្យកូនរបស់លោកយេរូបាល ទាំងចិតសិបនាក់គ្រប់គ្រងលើអស់លោក ឬក៏ចង់ឲ្យមានតែម្នាក់ប៉ុណ្ណោះ? សូមកុំភ្លេចថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។