Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 នៅ​ទី​បំផុត ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់ គុម្ព​បន្លា​ថា: សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 បន្ទាប់​មក ដើម​ឈើ​ទាំង​ឡាយ​នោះ​ក៏​ពោល​ទៅ​កាន់​គុម្ព​បន្លា​ថា "សូម​អ្នក​មក​សោយ‌រាជ្យ​លើ​យើង​ខ្ញុំ​ទៅ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 រួច​មក​ដើម​ឈើ​ទាំង​នោះ​ក៏​ទៅ​សូម​ដល់​គុម្ព​បន្លា​ថា សូម​ឲ្យ​អ្នក​មក​សោយ‌រាជ្យ​លើ​យើង​រាល់​គ្នា​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 នៅ​ទី​បំផុត ដើម​ឈើ​ទាំង‌ឡាយ​ពោល​ទៅ​កាន់ គុម្ព​បន្លា​ថា: សូម​អញ្ជើញ​មក​គ្រង​រាជ្យ​លើ​យើង​ខ្ញុំ!

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:14
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​យ៉ូអាស ជា​ស្ដេច​ស្រុក​អ៊ីស្រា‌អែល ចាត់​មនុស្ស​ឲ្យ​មក​ទូល​ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា​វិញ​ថា៖ «គ្រា​មួយ​នោះ គុម្ព​បន្លា​ដែល​ដុះ​នៅ​ភ្នំ​លីបង់ ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ដើម​តាត្រៅ​នៅ​ភ្នំ​លីបង់​ថា “ចូរ​លើក​កូន​ស្រី​របស់​អ្នក ឲ្យ​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​យើង”។ ប៉ុន្តែ មាន​សត្វ​ព្រៃ​ដើរ​កាត់​តាម​នោះ ហើយ​ជាន់​គុម្ព​បន្លា​ខ្ទេច‌ខ្ទី​អស់។


ប៉ុន្តែ ដើម​ទំពាំង‌បាយជូរ​ឆ្លើយ​ថា: ស្រា​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ ព្រះ និង​មនុស្ស​លោក សប្បាយ​ចិត្ត​គ្រប់ៗ​គ្នា តើ​ឲ្យ​ខ្ញុំ​លះ‌បង់​ស្រា​របស់​ខ្ញុំ ហើយ​ទៅ​យោល​ខ្លួន​លើ​ដើម​ឈើ​ឯ​ទៀតៗ ដូច​ម្ដេច​កើត?


គុម្ព​បន្លា​ក៏​ឆ្លើយ​ទៅ​ដើម​ឈើ​ឯ​ទៀតៗ​វិញ​ថា: ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​អភិសេក​ខ្ញុំ​ឲ្យ​ធ្វើ ជា​ស្ដេច​គ្រង​រាជ្យ​លើ​អ្នក​រាល់​គ្នា​មែន​នោះ ចូរ​នាំ​គ្នា​មក​ជ្រក​ក្រោម​ម្លប់​ខ្ញុំ​ចុះ! បើ​មិន​ធ្វើ​ដូច្នោះ​ទេ នឹង​មាន​ភ្លើង​ចេញ​ពី​គុម្ព​បន្លា​បញ្ឆេះ ដើម​តាត្រៅ​នៅ​ស្រុក​លីបង់​ថែម​ទៀត​ផង!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម