«មើលអ្នកនុ៎ះ! គាត់ពុំបានយកព្រះជាម្ចាស់ជាទីពឹងទេ គាត់ទុកចិត្តលើទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។
ពួកចៅហ្វាយ 5:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។ គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកឱន លោកដួល លោកដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ឱន ក៏ដួល ក៏ដេក នៅទៀបជើងនាង គឺនៅទៀបជើងនាងដែលលោកឱនដួលចុះ ហើយនៅកន្លែងដែលលោកឱននោះ លោកក៏ដួលស្លាប់នៅទីនោះឯង។ អាល់គីតាប ស៊ីសេរ៉ាទន់ជង្គង់ដួលដេកនៅទាបជើងនាង។ គឺទន់ជង្គង់ដួលស្លាប់បាត់ទៅ។ |
«មើលអ្នកនុ៎ះ! គាត់ពុំបានយកព្រះជាម្ចាស់ជាទីពឹងទេ គាត់ទុកចិត្តលើទ្រព្យសម្បត្តិស្តុកស្តម្ភរបស់ខ្លួន ហើយស្មានថាខ្លួនខ្លាំងពូកែ មកពីមានល្បិច»។
បើអ្នករាល់គ្នាថ្កោលទោសគេយ៉ាងណា ព្រះជាម្ចាស់ក៏នឹងថ្កោលទោសអ្នករាល់គ្នាយ៉ាងនោះដែរ។ ព្រះអង្គនឹងវាល់ឲ្យអ្នករាល់គ្នា តាមរង្វាល់ដែលអ្នករាល់គ្នាវាល់ឲ្យអ្នកដទៃ។
ដ្បិតអ្នកណាគ្មានចិត្តមេត្តាករុណា ព្រះជាម្ចាស់ក៏នឹងវិនិច្ឆ័យទោសអ្នកនោះ ដោយឥតមេត្តាករុណាដែរ។ អ្នកមានចិត្តមេត្តាករុណា មិនខ្លាចព្រះអង្គវិនិច្ឆ័យទោសឡើយ។
បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹង ហើយដៃស្ដាំចាប់ញញួររបស់ជាង រួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៍ក្បាល ព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។
ម្ដាយរបស់ស៊ីសេរ៉ាសម្លឹងមើលតាមប្រឡោះ គាត់សម្លឹងមើលតាមបង្អួច ទាំងពោលថា៖ ហេតុអ្វីបានជារទេះកូនខ្ញុំក្រមកដល់ម៉្លេះ? ហេតុអ្វីបានជាទ័ពរទេះមកយឺតម៉្លេះ?