Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 5:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 លោក​ក៏​ឱន ក៏​ដួល ក៏​ដេក នៅ​ទៀប​ជើង​នាង គឺ​នៅ​ទៀប​ជើង​នាង​ដែល​លោក​ឱន​ដួល​ចុះ ហើយ​នៅ​កន្លែង​ដែល​លោក​ឱន​នោះ លោក​ក៏​ដួល​ស្លាប់​នៅ​ទី​នោះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 លោក​ឱន លោក​ដួល លោក​ដេក នៅ​ទៀប​ជើង​នាង គឺ​នៅ​ទៀប​ជើង​នាង​ដែល​លោក​ឱន​ដួល​ចុះ ហើយ​នៅ​កន្លែង​ដែល​លោក​ឱន​នោះ លោក​ក៏​ដួល​ស្លាប់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ស៊ី‌សេ‌រ៉ា​ទន់​ជង្គង់​ដួល​ដេក​នៅ​ទាប​ជើង​នាង។ គឺ​ទន់​ជង្គង់​ដួល​ស្លាប់​បាត់​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

27 ស៊ីសេ‌រ៉ា​ទន់​ជង្គង់​ដួល​ដេក​នៅ​ទាប​ជើង​នាង។ គឺ​ទន់​ជង្គង់​ដួល​ស្លាប់​បាត់​ទៅ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 5:27
5 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល នេះ​នែ​បុរស​ដែល​មិន​បាន​យក​ព្រះ​ជា​ទី​ពឹង គឺ​បាន​ទុក​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ​ខ្លួន​ដ៏​មាន​ជា​បរិបូរ ហើយ​បាន​ចំរើន​កំឡាំង ដោយ​ការ​អាក្រក់​របស់​ខ្លួន


ដ្បិត​អ្នក​រាល់​គ្នា​ថ្កោល​ទោស​គេ​យ៉ាង​ណា នោះ​គេ​នឹង​ថ្កោល​អ្នក​វិញ​យ៉ាង​នោះ​ដែរ ហើយ​គេ​នឹង​វាល់​ឲ្យ​អ្នក​រាល់​គ្នា តាម​រង្វាល់​ដែល​អ្នក​វាល់​ឲ្យ​គេ​ផង


ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ដោយ​ឥត​មេត្តា នោះ​នឹង​ត្រូវ​ទោស​ឥត​គេ​មេត្តា​ដែរ រីឯ​សេចក្ដី​មេត្តា នោះ​រមែង​ឈ្នះ​សេចក្ដី​ជំនុំ​ជំរះ​វិញ។


នាង​បាន​លូក​ដៃ​ទៅ​ចាប់​យក​ចំរ៉ឹង ហើយ​ដៃ​ស្តាំ​ចាប់​យក​ញញួរ​របស់​ពួក​ជាង រួច​បាន​វាយ​ស៊ីសេរ៉ា​នឹង​ញញួរ​នោះ គឺ​បាន​វាយ​ធ្លុះ​ក្បាល​លោក នាង​វាយ​ទំលុះ​ត្រង់​តើក


ម្តាយ​ស៊ីសេរ៉ា​បាន​រង់​មើល​តាម​តារាង ហើយ​បន្លឺ​វាចា​តាម​បង្អួច​សួរ​ថា ហេតុ​អ្វី​បាន​ជា​រទេះ​លោក​ក្រ​មក​ដូច្នេះ ហេតុ​អ្វី​បាន​ជា​កង់​រទេះ​លោក​យឺត​ដល់​ម៉្លេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម