តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ? តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ ដុះនៅលើកញ្ចឹងករបស់វា?
ពួកចៅហ្វាយ 5:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដី គឺពលទ័ពសេះដ៏ខ្លាំងពូកែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ មានឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែកំពុងរត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះឮសូរសន្ធឹកជើងសេះដែលកំពុងតែរត់ គឺដែលពួកខ្លាំងពូកែរត់ទៅ អាល់គីតាប ពេលនោះ មានឮសន្ធឹកជើងសេះរណ្តំផ្ទៃដី គឺពលទ័ពសេះដ៏ខ្លាំងពូកែ។ |
តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ? តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ ដុះនៅលើកញ្ចឹងករបស់វា?
អ្នកខ្លះពឹងផ្អែកលើរទេះចម្បាំងរបស់ខ្លួន អ្នកខ្លះទៀតពឹងផ្អែកលើទ័ពសេះរបស់ខ្លួន រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ ជាព្រះរបស់យើង។
សេះចម្បាំងពុំអាចធ្វើឲ្យមានជ័យជម្នះបានឡើយ ហើយទោះបីវាខ្លាំងយ៉ាងណាក៏ដោយ ក៏ពុំអាចជួយរំដោះបានដែរ។
ពួកគេសំលៀងមុខព្រួញរបស់ខ្លួនជានិច្ច ធ្នូរបស់គេនៅត្រៀមជាស្រេច ក្រចកជើងសេះរបស់គេដូចថ្មភ្លឺរលើប កង់រទេះរបស់គេប្រៀបដូចជាខ្យល់កួច។
ព្រោះឮស្នូរសន្ធឹកជើងសេះ និងសន្ធឹកកង់រទេះចម្បាំងលាន់ឮយ៉ាងទ្រហឹង អឹងអាប់ដូចផ្គរលាន់។ ដោយអស់កម្លាំងពេក ឪពុកលែងងាកមើល មកកូនរបស់ខ្លួនទៀត។
ថ្ងៃដែលស្រុកភីលីស្ទីនត្រូវហិនហោច បានមកដល់ហើយ! ថ្ងៃនោះ អ្នកក្រុងទីរ៉ុស និងអ្នកក្រុងស៊ីដូន លែងមាននរណាអាចជួយទៀតឡើយ ដ្បិតព្រះអម្ចាស់កម្ទេចស្រុកភីលីស្ទីន គឺពួកអ្នកដែលនៅសេសសល់ពីកោះកាប់ថោរ។
សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់ សម្រែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក និងអ្វីៗដែលមាននៅក្នុងស្រុក ពួកគេបំផ្លាញក្រុង និងប្រជាជនដែលរស់នៅក្នុងក្រុង»។
អ្នកស្រុកតូការម៉ាយកសេះសម្រាប់ទឹម សេះចម្បាំង និងលាកាត់ មកលក់ក្នុងផ្សាររបស់អ្នក។
«ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរក្រោកឡើង ជាន់កម្ទេចពួកគេទៅ! យើងនឹងឲ្យអ្នកមានកម្លាំងខ្លាំងក្លា ដូចគោដែលមានស្នែងធ្វើពីដែក ក្រចកជើងធ្វើពីលង្ហិន អ្នកនឹងជាន់កម្ទេចជាតិសាសន៍ដ៏ច្រើន ដូចគេបញ្ជាន់ស្រូវ ហើយញែកជយភណ្ឌរបស់ពួកគេ ទុកសម្រាប់យើង ដែលជាព្រះអម្ចាស់ និងញែកទ្រព្យសម្បត្តិរបស់គេទុកសម្រាប់យើង ដែលជាព្រះអម្ចាស់នៃផែនដីទាំងមូល»។