ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ពួក​ចៅ‌ហ្វាយ 20:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កង‌ទ័ព​បេន‌យ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រា‌អែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ចំនួន​សាម‌សិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេត‌អែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ពួក​កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​អ៊ីស្រា‌អែល​បាន​បញ្ឆោត​នាំគេ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពីទី​ក្រុង។ ដូចសព្វ​ដង​ដែរ គេ​ចាប់​ផ្ដើម​វាយ​ពួក​អ៊ីស្រា‌អែល ហើយ​សម្លាប់​អស់​ប្រហែល​សាម​សិប​នាក់ មួយ​ក្រុម​តាម​ផ្លូវ​ឡើង​ទៅ​បេត-អែល និង​មួយ​ក្រុម​ទៀត​តាម​ផ្លូវ​ទៅ​ក្រុង​គី‌បៀរ ព្រម​ទាំង​នៅ​ស្រុក​វាល​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​ក៏​ចេញ​មក​ត​តាំង​គ្នា ហើយ​ត្រូវ​ប្រទាញ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង គេ​ចាប់​តាំង​សំឡាប់​ពួក​អ៊ីស្រាអែល​ដូច​ជា​សព្វ​១​ដង ទាំង​អស់​ចំនួន​ប្រហែល​ជា​៣០​នាក់ គឺ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​បេត-អែល​១ នឹង​ផ្លូវ​ដែល​ទៅ​ឯ​គីបៀរ​១ ព្រម​ទាំង​នៅ​វាល​ផង

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ កូន​ចៅ​ពុន‌យ៉ាមីន ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជា‌ជន​អ៊ីស្រ‌អែល ហើយ​ទ័ព​អ៊ីស្រ‌អែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កង‌ទ័ព​ពុន‌យ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រ‌អែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រ‌អែល អស់​ចំនួន​សាម‌សិប​នាក់​ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេត‌អែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។

សូមមើលជំពូក



ពួក​ចៅ‌ហ្វាយ 20:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ឆ្លង​កាត់​ច្រក​ភ្នំ មក​បោះ​ជំរំ​នៅ​កេបា ធ្វើ​ឲ្យ​អ្នក​ភូមិ​រ៉ាម៉ា​ញ័រ​រន្ធត់ ហើយ​អស់​អ្នក​ដែល​រស់​នៅ​ភូមិ​គីបៀរ ជា​ភូមិ កំណើត​របស់​ស្ដេច​សូល នាំ​គ្នា​រត់​គេច​ខ្លួន។


អ្នក​ក្រុង​អៃ​បាន​សម្លាប់​ពួក​អ៊ីស្រា‌អែល​អស់​ប្រមាណ​សាម‌សិប​ប្រាំ​មួយ​នាក់ រួច​ដេញ​តាម​ពួក​គេ​ចាប់​ពី​ទ្វារ​ក្រុង រហូត​ទៅ​ដល់​ភូមិ​សេ‌បា‌រីម ហើយ​សម្លាប់​ពួក​គេ​នៅ​ត្រង់​ជម្រាល​ភ្នំ។ ប្រជា‌ជន​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្ដី​ក្លាហាន​អស់។


នៅ​ក្នុង​ក្រុង​អៃ និង​ក្រុង​បេត‌អែល គ្មាន​សេស‌សល់​ទាហាន​ណា​ម្នាក់​ទេ គឺ​ពួក​គេ​បាន​ចេញ​ទៅ​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល ដោយ​ទុក​ទីក្រុង​ចោល ឥត​មាន​នរណា​ការពារ។


នៅ​ថ្ងៃ​ទី​បី ពួក​គេ​ចេញ​ទៅ​ប្រយុទ្ធ​នឹង​កូន​ចៅ​បេន‌យ៉ាមីន​ដោយ​តម្រៀប​ទ័ព​នៅ​មុខ​ក្រុង​គីបៀរ ដូច​លើក​មុន​ដែរ។


កូន​ចៅ​បេន‌យ៉ាមីន​ពោល​ថា៖ «មើល​ហ្ន៎! ពួក​វា​បាក់​ទ័ព​ដូច​គ្រា​មុន​ទៀត​ហើយ!»។ រីឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​ពោល​ថា៖ «យើង​នាំ​គ្នា​រត់​ទៅ ដើម្បី​ទាក់‌ទាញ​ពួក​វា​ចេញ​ឲ្យ​ឆ្ងាយ​ពី​ក្រុង»។