ពួកចៅហ្វាយ 20:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 នៅថ្ងៃទីបី ពួកគេចេញទៅប្រយុទ្ធនឹងកូនចៅបេនយ៉ាមីនដោយតម្រៀបទ័ពនៅមុខក្រុងគីបៀរ ដូចលើកមុនដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 រួចនៅថ្ងៃទីបី ពួកអ៊ីស្រាអែលឡើងទៅទាស់នឹងពួកបេនយ៉ាមីន ហើយតម្រៀបទ័ពទាស់នឹងក្រុងគីបៀរ ដូចលើកមុន។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 រួចឡើងទៅទាស់នឹងពួកបេនយ៉ាមីននៅថ្ងៃទី៣ទៀត គេដំរៀបទ័ពទាស់នឹងគីបៀរដូចកាលជាន់មុន សូមមើលជំពូកអាល់គីតាប30 នៅថ្ងៃទីបី ពួកគេចេញទៅប្រយុទ្ធនឹងកូនចៅពុនយ៉ាមីនដោយតំរៀបទ័ពនៅមុខក្រុងគីបៀរ ដូចលើកមុនដែរ។ សូមមើលជំពូក |
ពេលនោះ កូនចៅបេនយ៉ាមីនក៏ចេញមកប្រយុទ្ធនឹងប្រជាជនអ៊ីស្រាអែល ហើយទ័ពអ៊ីស្រាអែលបាននាំពួកគេចេញឆ្ងាយពីក្រុង។ កងទ័ពបេនយ៉ាមីនប្រហារជីវិតទាហានអ៊ីស្រាអែល ដូចលើកមុនដែរ គឺពួកគេសម្លាប់ទាហានអ៊ីស្រាអែលអស់ចំនួនសាមសិបនាក់ ក្នុងវាលស្រែដែលស្ថិតនៅតាមផ្លូវទៅបេតអែល និងតាមផ្លូវទៅក្រុងគីបៀរ។