ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




បរិទេវ 3:59 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​ទត​ឃើញ​ពួក​គេ សង្កត់‌សង្កិន​ទូលបង្គំ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឃើញ​កំហុស ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ជំនុំ​ជម្រះ​ក្តី​របស់​ទូល‌បង្គំ​ចុះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ឃើញ​ការ​កំហុស​ដែល​គេ​បាន​ធ្វើ​ដល់​ទូលបង្គំ សូម​ទ្រង់​ជំនុំ​ជំរះ​ក្តី​របស់​ទូលបង្គំ​ចុះ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ទ្រង់​បាន​មើល​ឃើញ​ពួក​គេ សង្កត់‌សង្កិន​ខ្ញុំ សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ផង!

សូមមើលជំពូក



បរិទេវ 3:59
16 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។


ប្រសិន​បើ​ព្រះ​នៃ​លោក​អប្រាហាំ ជា​ជីតា​របស់​ខ្ញុំ ជា​ព្រះ​ដែល​លោក​អ៊ីសាក​គោរព​កោត​ខ្លាច មិន​បាន​គង់​ជា​មួយ​ខ្ញុំ​ទេ​នោះ ម៉្លេះ​សម​លោក​ឪពុក​ឲ្យ​ខ្ញុំ​ចេញ​មក​ដោយ​ដៃ​ទទេ​ជា​មិន​ខាន។ ព្រះ‌ជាម្ចាស់​បាន​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ហេតុ​នេះ​ហើយ​បាន​ជា​ពី​យប់‌មិញ ព្រះអង្គ​កាន់​ខាង​ខ្ញុំ»។


ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​ពិត​ជា​ទត​ឃើញ​ទុក្ខ​លំបាក និង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាប ព្រះអង្គ​ប្រុង​នឹង​ជួយ​គេ​ជានិច្ច មនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ទាំង​ស្រុង ហើយ​មាន​តែ​ព្រះអង្គ​ទេ ដែល​យាង​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​យ៉ាង​ត្រឹម​ត្រូវ! ទូលបង្គំ​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ដោយ​ឥត​សង្ស័យ​ឡើយ។


ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ប្រឆាំង​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ទូលបង្គំ សូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ទូលបង្គំ​ផង!។


ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើង រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ សូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង សូម​កាន់​ក្ដី​ទូលបង្គំ​តទល់​នឹង​មនុស្ស​ទមិឡ! សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។


ដ្បិត​ទ្រង់​បាន​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ គឺ​ឲ្យ​គេ​ឃើញ​ថា​ទូលបង្គំ​សុចរិត ព្រះអង្គ​គង់​នៅ​លើ​បល្ល័ង្ក ក្នុង​ឋានៈ​ជា​ចៅ‌ក្រម​ដ៏​សុចរិត។


អ្នក​ម្ដាយ​អើយ តើ​បង្កើត​ខ្ញុំ​មក​ធ្វើ​អ្វី បើ​ខ្ញុំ​វេទនា​បែប​នេះ! អ្នក​ស្រុក​ទាំង​មូល​នាំ​គ្នា​ជំទាស់ ហើយ​រក​រឿង​ឈ្លោះ​ជា​មួយ​នឹង​ខ្ញុំ។ ខ្ញុំ​ពុំ​បាន​ជំពាក់​ប្រាក់​គេ ហើយ​ក៏​គ្មាន​នរណា​ជំពាក់​ប្រាក់​ខ្ញុំ​ដែរ តែ​ពួក​គេ​ជេរ​ប្រទេច‌ផ្ដាសា​ខ្ញុំ​គ្រប់ៗ​គ្នា។


ពេល​គេ​កាត់​ក្ដី​មនុស្ស​ដោយ​អយុត្តិធម៌ ព្រះ‌អម្ចាស់​ទត​ឃើញ​ទាំង​អស់!


ព្រះអង្គ​បាន​ទត​ឃើញ​ការ​សង‌សឹក​របស់​ពួក​គេ ព្រម​ទាំង​ការ​ឃុប‌ឃិត​ទាំង​ប៉ុន្មាន ប្រឆាំង​នឹង​ទូលបង្គំ។


ទោះ​បី​គេ​ជេរ​ប្រមាថ​ព្រះអង្គ ក៏​ព្រះអង្គ​មិន​តប​ត​ទៅ​គេ​វិញ​ដែរ ព្រះអង្គ​បាន​រង‌ទុក្ខ​លំបាក តែ​ព្រះអង្គ​ពុំ​បាន​គំរាម​កំហែង​គេ​វិញ​ទេ ព្រះអង្គ​ផ្ញើ​ជីវិត​ទៅ​លើ​ព្រះ‌ជា‌ម្ចាស់ ដែល​ទ្រង់​វិនិច្ឆ័យ​ដោយ​យុត្តិធម៌។