មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំ សូមអាណិតមេត្តាខ្ញុំផង! ដ្បិតព្រះជាម្ចាស់យកព្រះហស្ដវាយខ្ញុំ។
បរិទេវ 3:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនា នៅគ្រាដែលព្រះជាម្ចាស់ ទ្រង់ព្រះពិរោធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំជាមនុស្សដែលបានឃើញសេចក្ដីវេទនា ដោយដំបងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំជាមនុស្សដែលបានឃើញសេចក្ដីវេទនា ដោយដំបងនៃសេចក្ដីក្រោធរបស់ទ្រង់ អាល់គីតាប ខ្ញុំជាមនុស្សម្នាក់បានឃើញទុក្ខវេទនា នៅគ្រាដែលអុលឡោះខឹង។ |
មិត្តភក្ដិរបស់ខ្ញុំអើយ សូមអាណិតមេត្តាខ្ញុំ សូមអាណិតមេត្តាខ្ញុំផង! ដ្បិតព្រះជាម្ចាស់យកព្រះហស្ដវាយខ្ញុំ។
ព្រះអង្គបានធ្វើឲ្យយើងខ្ញុំ ជួបអាសន្នអន់ក្រ និងទុក្ខលំបាកជាច្រើន ក៏ប៉ុន្តែ ព្រះអង្គប្រទានឲ្យយើងខ្ញុំ មានជីវិតសាជាថ្មី ព្រះអង្គបាននាំទូលបង្គំឡើងពីរណ្ដៅមកវិញ។
ព្រះពិរោធរបស់ព្រះអង្គសង្កត់មកលើទូលបង្គំ ដូចទឹករលកបក់បោកមកលើទូលបង្គំ។ - សម្រាក
លោកជាមនុស្សដែលត្រូវគេមើលងាយ គ្មាននរណារាប់រក។ លោកជាមនុស្សស្គាល់តែការឈឺចាប់ ធ្លាប់តែរងទុក្ខវេទនា លោកដូចមនុស្សដែលគេខ្ពើម គេខ្ទប់មុខមិនហ៊ានសម្លឹងមើលទេ។ យើងបានមើលងាយលោក ហើយមិនរាប់រកលោកឡើយ។
គេចាប់លោកយេរេមាទៅទម្លាក់ក្នុងអណ្ដូងរបស់សម្ដេចម៉ាល់គា ជាបុត្ររបស់ស្ដេច។ អណ្ដូងនោះស្ថិតនៅក្នុងបន្ទាយរបស់កងរក្សាស្ដេច។ គេយកខ្សែពួរមកចងលោកយេរេមា សម្រូតចុះទៅក្នុងអណ្ដូងដែលគ្មានទឹកទេ គឺមានតែភក់ ហើយលោកយេរេមាជាប់ផុងនៅក្នុងភក់នោះ។
រួមមានទាំងប្រុស ទាំងស្រី ទាំងក្មេងៗ ទាំងបុត្រីរបស់ស្ដេច និងអ្នកឯទៀតៗដែលលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូ បានទុកឲ្យនៅជាមួយលោកកេដាលា ជាកូនរបស់លោកអហ៊ីកាម និងជាចៅរបស់លោកសាផានទៅជាមួយ។ គេក៏នាំព្យាការីយេរេមា និងលោកបារូក ជាកូនរបស់លោកនេរីយ៉ាទៅដែរ។
ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំ ដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំ ខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។