បទចម្រៀងសាឡូម៉ូន 5:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដៃរបស់គាត់ប្រៀបបាននឹងកងមាស ដែលមានដាំត្បូងពេជ្រ។ ខ្លួនរបស់គាត់ប្រៀបបាននឹងភ្លុក ដែលគេខាត់យ៉ាងរលើប ព្រមទាំងមានដាំត្បូងកណ្ដៀងផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះហស្តរបស់ព្រះអង្គដូចជាចិញ្ចៀនមាស ដាំដោយត្បូងបេរីល ព្រះកាយទ្រង់ដូចជារចនាភ្លុក លម្អដោយត្បូងកណ្ដៀង ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះហស្តទ្រង់ដូចជាចិញ្ចៀនមាសដាំដោយត្បូងបេរីល ព្រះកាយទ្រង់ដូចជារចនាភ្លុកស្រោបដោយនិលរតន៍ អាល់គីតាប ដៃរបស់គាត់ប្រៀបបាននឹងកងមាស ដែលមានដាំត្បូងពេជ្រ។ ខ្លួនរបស់គាត់ប្រៀបបាននឹងភ្លុក ដែលគេខាត់យ៉ាងរលើប ព្រមទាំងមានដាំត្បូងកណ្ដៀងផង។ |
ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយឫទ្ធានុភាព ព្រះអង្គជាព្រះមហាក្សត្រ ដែលស្រឡាញ់យុត្តិធម៌! ព្រះអង្គបានតែងច្បាប់ ហើយព្រះអង្គធ្វើឲ្យមានសេចក្ដីសុចរិត និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រាអែល!
ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមី ដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវ ដោយព្រះបារមីរបស់ព្រះអង្គ។
ពួកលោកបានឃើញព្រះរបស់ជនជាតិអ៊ីស្រាអែល។ នៅក្រោមព្រះបាទាព្រះអង្គ មានដូចជាត្បូងកណ្ដៀងសុទ្ធ ភ្លឺថ្លាដូចផ្ទៃមេឃ។
ជួរទីពីរ ត្រូវដាំត្បូងទទឹមមួយគ្រាប់ត្បូងកណ្ដៀងមួយគ្រាប់ និងត្បូងពេជ្រមួយគ្រាប់។
ហើយជួរទីបួន ត្រូវដាំត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗត្រូវតែដាំបង្កប់ក្នុងក្រចាប់ធ្វើអំពីមាស។
ជួរទីបួន ត្បូងដៃរគៀមមួយគ្រាប់ ត្បូងកែវយក់មួយគ្រាប់ និងត្បូងមណីជោតិរសមួយគ្រាប់។ ត្បូងនីមួយៗដាំបង្កប់ទៅក្នុងក្រចាប់ធ្វើអំពីមាស។
ផ្ចិតរបស់អូនមានរាងដូចពែង ពេញទៅដោយស្រាដ៏ឈ្ងុយឆ្ងាញ់ជានិច្ច។ ពោះរបស់អូនប្រៀបបាននឹងគំនរស្រូវសាលី ដែលមានផ្កាក្រវាន់លំអជុំវិញ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: អ្នកបម្រើរបស់យើងនឹងបានចម្រុងចម្រើន មានឋានៈខ្ពង់ខ្ពស់ និងត្រូវគេលើកតម្កើងយ៉ាងឧត្ដុង្គឧត្ដមបំផុត។
ក្រុងដ៏សែនវេទនាអើយ! អ្នកត្រូវខ្យល់ព្យុះបក់បោក តែគ្មានអ្នកណាសម្រាលទុក្ខអ្នកទេ។ ឥឡូវនេះ យើងយកថ្មដ៏ល្អប្រណីត មកសង់អ្នកឡើងវិញ យើងយកត្បូងកណ្ដៀងចាក់ជាគ្រឹះ
ព្រះរាជបុត្រនោះនឹងលាតសន្ធឹងអំណាច ព្រះអង្គនឹងធ្វើឲ្យរាជបល្ល័ង្ករបស់ព្រះបាទ ដាវីឌ និងនគររបស់ព្រះអង្គ មានសេចក្ដីសុខសាន្តរហូតតទៅ។ ព្រះអង្គយកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់ព្រះអង្គឲ្យគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីព្រះអង្គមានព្រះហឫទ័យស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
កង់ទាំងនោះមានទ្រង់ទ្រាយ និងមានសណ្ឋានដូចៗគ្នាទាំងអស់ គឺភ្លឺចាំងដូចត្បូងពេជ្រ ហើយកង់មួយហាក់ដូចជាស្ថិតនៅក្នុងកង់មួយទៀត។
រូបកាយរបស់លោកភ្លឺចាំងដូចត្បូងប៊ុតលឿង ផ្ទៃមុខលោកភ្លឺផ្លេកដូចផ្លេកបន្ទោរ ភ្នែកលោកប្រៀបបាននឹងភ្លើងគប់ ដៃជើងរបស់លោកប្រៀបបាននឹងលង្ហិនដែលគេខាត់យ៉ាងរលោង ហើយសំឡេងរបស់លោកឮសូរអឹងកង ដូចសំឡេងមនុស្សយ៉ាងច្រើន។