បទចម្រៀងសាឡូម៉ូន 4:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើង ខ្យល់ពីទិសខាងត្បូងអើយ ចូរបក់មក ចូរបក់មកលើសួនឧទ្យានរបស់ខ្ញុំ ដើម្បីឲ្យសាយក្លិនក្រអូប! សូមម្ចាស់ចិត្តរបស់អូន ចូលមកក្នុងសួនឧទ្យានរបស់បង ហើយពិសាផ្លែឈើដ៏ល្អវិសេសរបស់សួននេះចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូបសាយចេញទៅ សូមឲ្យស្ងួនសម្លាញ់របស់ខ្ញុំ ចូលមកក្នុងសួនច្បាររបស់ទ្រង់ ហើយសោយផលដ៏មានឱជារស របស់ទ្រង់ចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱខ្យល់ខាងជើងអើយ ចូរភ្ញាក់ឡើង ហើយខ្យល់ខាងត្បូងអើយ ចូរមកចុះ ចូរបក់មកលើសួនច្បាររបស់ខ្ញុំ ដើម្បីឲ្យក្លិនក្រអូប ផ្សាយចេញទៅ សូមឲ្យស្ងួនសំឡាញ់របស់ខ្ញុំចូលមកក្នុងសួនច្បារទ្រង់ ហើយសោយផលដ៏មានឱជារសរបស់ទ្រង់ចុះ។ អាល់គីតាប ខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើង ខ្យល់ពីទិសខាងត្បូងអើយ ចូរបក់មក ចូរបក់មកលើសួនឧទ្យានរបស់ខ្ញុំ ដើម្បីឲ្យសាយក្លិនក្រអូប! សូមម្ចាស់ចិត្តរបស់អូន ចូលមកក្នុងសួនឧទ្យានរបស់បង ហើយពិសាផ្លែឈើដ៏ល្អវិសេសរបស់សួននេះចុះ! |
ខ្ញុំធ្វើសួនច្បារ និងសួនឧទ្យាន ហើយខ្ញុំដាំដើមឈើស៊ីផ្លែគ្រប់មុខក្នុងសួននោះ។
ព្រះរាជាជាម្ចាស់ចិត្តរបស់ខ្ញុំ ប្រៀបបាននឹង ផ្កាមួយបាច់នៅលើទ្រូងរបស់ខ្ញុំ។
សូមបងដឹកដៃអូន យើងប្រញាប់ទៅជាមួយគ្នា។ បងជាស្ដេចរបស់អូន សូមនាំអូនចូលក្នុងបន្ទប់របស់បងផង យើងនឹងរួមសប្បាយជាមួយគ្នា។ យើងនឹងលើកតម្កើងសេចក្ដីស្រឡាញ់របស់បង ដែលវិសេសជាងស្រាទំពាំងបាយជូរ។ ស្រីៗនាំគ្នាស្រឡាញ់បងដូច្នេះ ពិតជាត្រឹមត្រូវមែន។
ម្ចាស់ជីវិតរបស់ខ្ញុំស្ថិតនៅក្នុង ចំណោមយុវជនទាំងឡាយ ដូចដើមចន្ទន៍ដុះក្នុងចំណោមដើមឈើព្រៃ។ អូនពេញចិត្តអង្គុយនៅក្រោមម្លប់របស់បង ហើយផ្លែចន្ទន៍នេះមានរសជាតិផ្អែមឆ្ងាញ់។
ខ្ញុំឮសំនៀងម្ចាស់ជីវិតរបស់ខ្ញុំ គាត់កំពុងតែមក ទាំងលោតផ្លោះនៅលើភ្នំតូចធំ។
អូនស្រីសម្លាញ់ចិត្តបងអើយ បងចូលក្នុងសួនឧទ្យានរបស់បងហើយ បងនឹងបេះផ្កាដែលមានក្លិនក្រអូបរបស់បង បងនឹងបរិភោគទឹកឃ្មុំរបស់បង បងនឹងផឹកស្រាទំពាំងបាយជូរ និងទឹកដោះគោរបស់បង។ មិត្តសម្លាញ់របស់ខ្ញុំអើយ សូមអញ្ជើញពិសា សូមសប្បាយនឹងសេចក្ដីស្រឡាញ់នេះ ឲ្យបានស្កប់ស្កល់ចុះ។
ម្ចាស់ចិត្តរបស់ខ្ញុំបានចុះទៅក្នុង សួនឧទ្យានរបស់គាត់ឆ្ពោះទៅថ្នាល ដែលមានពេញដោយផ្កាសាយគន្ធពិដោរ។ គាត់ទៅឃ្វាលហ្វូងសត្វរបស់គាត់ ព្រមទាំងបេះផ្កាក្រវាន់ផង។
បពិត្រព្រះបាទសាឡូម៉ូន ព្រះករុណាទទួលយកប្រាក់មួយពាន់ស្លឹងនេះ តែទុកពីររយស្លឹងឲ្យអ្នកថែរក្សាចម្ការ។ រីឯចម្ការទំពាំងបាយជូររបស់ខ្ញុំ ខ្ញុំរក្សាទុកខ្លួនឯង។
សូមព្រះអង្គហែកផ្ទៃមេឃ ហើយយាងចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ ព្រះកិត្តិនាមរបស់ព្រះអង្គ។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។
ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម! ចូរប្រាប់ខ្យល់ដង្ហើមថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្យល់ដង្ហើមអើយ! សូមបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងនេះឲ្យមានជីវិតរស់ឡើង»។
ព្រះយេស៊ូជ្រាបគំនិតរបស់គេ ព្រះអង្គមានព្រះបន្ទូលថា៖ «ហេតុអ្វីបានជារករឿងនាងដូច្នេះ! នាងបានធ្វើអំពើដ៏ល្អចំពោះខ្ញុំ។
នាងបានចាក់ប្រេងលាបរូបកាយខ្ញុំដូច្នេះ ដើម្បីធ្វើពិធីបញ្ចុះសពខ្ញុំទុកជាមុន។
ខ្យល់ ចង់បក់ទៅទិសណាក៏បាន លោកឮស្នូរវា តែលោកពុំដឹងថាខ្យល់បក់មកពីទីណា ទៅទីណាឡើយ រីឯអ្នកដែលកើតមកពីព្រះវិញ្ញាណក៏ដូច្នោះដែរ»។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ហើយដើរទៅចុះ»។
កាលពួកគេទូលអង្វរព្រះជាម្ចាស់ដូច្នោះរួចហើយ កន្លែងដែលគេជួបជុំគ្នានោះក៏រញ្ជួយ គេបានពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធទាំងអស់គ្នា ហើយនាំគ្នាថ្លែងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយចិត្តអង់អាច។
ឲ្យបម្រើព្រះគ្រិស្តយេស៊ូសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យវិសុទ្ធ។
ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្ប៉ាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាព្រះដំណាក់របស់ព្រះវិញ្ញាណ ធ្វើជាក្រុមបូជាចារ្យដ៏វិសុទ្ធ ដើម្បីថ្វាយយញ្ញបូជាខាងវិញ្ញាណ ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ តាមរយៈព្រះយេស៊ូគ្រិស្ត*
ផ្ទុយទៅវិញ សូមបងប្អូនបានចម្រើនឡើង ក្នុងព្រះគុណ និងការស្គាល់ព្រះយេស៊ូគ្រិស្ត*ជាព្រះអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើងកាន់តែខ្លាំងឡើងៗ។ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ នៅពេលឥឡូវនេះ ព្រមទាំងរហូតដល់អស់កល្បជានិច្ចតរៀងទៅ។ អាម៉ែន។