អស់អ្នកដែលបានវិលមកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួននៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រាអែលធម្មតា ពួកបូជាចារ្យ ពួកលេវី និងពួកនេធីនិម។
នេហេមា 11:21 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមអ្នកបម្រើព្រះវិហារ តាំងទីលំនៅ នៅភ្នំអូផែល។ លោកស៊ីហា និងលោកគីសប៉ា ជាមេដឹកនាំរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ ពួកអ្នកបម្រើព្រះវិហារ រស់នៅលើភ្នំអូផែល ហើយស៊ីហា និងគីសប៉ា ជាអ្នកគ្រប់គ្រងលើពួកអ្នកបម្រើព្រះវិហារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកនេធីនិម គេនៅត្រង់អូផែល មានស៊ីហា នឹងគីសប៉ា ជាអ្នកត្រួតលើគេ។ អាល់គីតាប ក្រុមអ្នកបម្រើម៉ាស្ជិទ តាំងទីលំនៅ នៅភ្នំអូផែល។ លោកស៊ីហា និងលោកគីសប៉ា ជាមេដឹកនាំរបស់ពួកគេ។ |
អស់អ្នកដែលបានវិលមកវិញមុនគេបង្អស់ ហើយកាន់កាប់ទឹកដីជាកម្មសិទ្ធិរបស់ខ្លួននៅតាមក្រុងនានា នោះគឺប្រជាជនអ៊ីស្រាអែលធម្មតា ពួកបូជាចារ្យ ពួកលេវី និងពួកនេធីនិម។
ព្រះបាទយ៉ូថាមបានសង់ទ្វារដែលនៅខាងលើព្រះដំណាក់របស់ព្រះអម្ចាស់ និងពង្រឹងកន្លែងផ្សេងៗនៃកំពែងក្រុង ត្រង់អូផែល ឲ្យរឹតតែមាំថែមទៀត។
ក្រុមអ្នកបម្រើព្រះវិហារ ជាកូនចៅរបស់លោកស៊ីហា កូនចៅរបស់លោកហាស៊ូផា កូនចៅរបស់លោកថាបាអូត
ក្រុមអ្នកបម្រើព្រះវិហារ ដែលរស់នៅលើអូផែល ជួសជុលរហូតដល់ផ្នែកនៅទល់មុខនឹងទ្វារគង្គា ប៉ែកខាងកើត និងប៉មដែលលយចេញ។
បន្ទាប់មក លោកម៉ាលគា ជាជាងរចនាគ្រឿងអលង្ការ បានជួសជុលរហូតដល់ម្ដុំផ្ទះរបស់ក្រុមអ្នកបម្រើព្រះវិហារ និងផ្ទះរបស់អ្នកជំនួញដែលនៅទល់មុខទ្វារមីបកាដ និងរហូតដល់បន្ទប់ខាងលើនៃមុមកំពែង។