Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 11:21 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 តែ​ពួក​នេធីនិម គេ​នៅ​ត្រង់​អូផែល មាន​ស៊ីហា នឹង​គីសប៉ា ជា​អ្នក​ត្រួត​លើ​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ប៉ុន្ដែ ពួក​អ្នក​បម្រើ​ព្រះ​វិហារ រស់​នៅ​លើ​ភ្នំ​អូផែល ហើយ​ស៊ីហា និង​គីសប៉ា ជា​អ្នក​គ្រប់​គ្រង​លើ​ពួក​អ្នក​បម្រើ​ព្រះ​វិហារ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ តាំង​ទី​លំ‌នៅ នៅ​ភ្នំ​អូផែល។ លោក​ស៊ីហា និង​លោក​គីស‌ប៉ា ជា​មេ​ដឹក​នាំ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ តាំង​ទី​លំ‌នៅ នៅ​ភ្នំ​អូផែល។ លោក​ស៊ីហា និង​លោក​គីស‌ប៉ា ជា​មេ​ដឹក​នាំ​របស់​ពួក​គេ។

សូមមើលជំពូក ចម្លង




នេហេមា 11:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួក​ដែល​បាន​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​ជា​កេរ្តិ៍‌អាករ​របស់​គេ​មុន​បង្អស់ នោះ​គឺ​ពួក​អ៊ីស្រាអែល ពួក​សង្ឃ ពួក​លេវី នឹង​ពួក​នេធីនិម


ទ្រង់​ធ្វើ​ទ្វារ​ខាង​លើ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​សង់​កំផែង​អូផែល​ឡើង​ជា​ច្រើន


ឯ​ពួក​នេធីនិម គឺ​ពួក​កូន​ចៅ​ស៊ីហា កូន​ចៅ​ហាស៊ូផា កូន​ចៅ​ថាបាអូត


រីឯ​ពួក​នេធីនិមដែល​នៅ​ត្រង់​អូផែល គេ​ក៏​ធ្វើ​រហូត​ដល់​ទី​ទល់​មុខ​នឹង​ទ្វារ​ទឹក​ខាង​កើត ហើយ​មក​ដល់​ប៉ម​ដែល​លយ​ចេញ​នោះ


បន្ទាប់​នឹង​គាត់មាន​ម៉ាលគា ជា​ម្នាក់​ក្នុង​ពួក​ជាង​ទង​បាន​ជួស‌ជុល រហូត​ដល់​ផ្ទះ​ពួក​នេធីនិម នឹង​ពួក​ជំនួញ ទល់​មុខ​នឹង​ទ្វារ​មីបកាឌ ហើយ​ដល់​ផ្លូវ​ឡើង​ត្រង់​ជ្រុង​កំផែង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម