Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 27:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌បាទ​យ៉ូថាម​បាន​សង់​ទ្វារ​ដែល​នៅ​ខាង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ និង​ពង្រឹង​កន្លែង​ផ្សេងៗ​នៃ​កំពែង​ក្រុង ត្រង់​អូផែល ឲ្យ​រឹត​តែ​មាំ​ថែម​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ទ្រង់​ធ្វើ​ទ្វារ​ខាង​លើ​របស់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ក៏​សង់​កំផែង​អូផែល​ឡើង​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ទ្រង់​ធ្វើ​ទ្វារ​ខាង​លើ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​សង់​កំផែង​អូផែល​ឡើង​ជា​ច្រើន

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ស្តេច​យ៉ូថាម​បាន​សង់​ទ្វារ ដែល​នៅ​ខាង​លើ​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​ពង្រឹង​កន្លែង​ផ្សេងៗ​នៃ​កំពែង​ក្រុង​ត្រង់​អូផែល ឲ្យ​រឹត​តែ​មាំ​ថែម​ទៀត។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 27:3
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស្ដេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជា‌ជន​នៅ​តែ​ថ្វាយ‌យញ្ញ‌បូជា និង​ដុត​គ្រឿង​ក្រអូប តាម​ទួល​ខ្ពស់ៗ​ដដែល។ ព្រះ‌បាទ​យ៉ូថាម​បាន​សង់​ទ្វារ​ខាង​លើ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។


បន្ទាប់​មក លោក​នាំ​ពួក​មេ​បញ្ជា‌ការ ពួក​អភិ‌ជន ពួក​អ្នក​មុខ​អ្នក​ការ​ក្នុង​ចំណោម​ប្រជា‌ជន និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក មក​ដង្ហែ​ព្រះ‌មហា‌ក្សត្រ​ពី​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ចូល​វាំង តាម​ខ្លោង​ទ្វារ​ប៉ែក​ខាង​លើ រួច​យាង​ព្រះ‌រាជា​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ។


បន្ទាប់​មក ស្ដេច​បាន​សង់​កំពែង​ពី​ក្រៅ​បុរី​ព្រះ‌បាទ​ដាវីឌ គឺ​នៅ​ខាង​លិច​ប្រភព​ទឹក​គីហូន ក្នុង​ជ្រលង​ភ្នំ រហូត​ដល់​ច្រក​ចូល​ទ្វារ​មច្ឆា។ កំពែង​នេះ​ព័ទ្ធ​ខាង​ក្រៅ​អូ‌ផែល ហើយ​ស្ដេច​បាន​សង់​យ៉ាង​ខ្ពស់។ ស្ដេច​ក៏​បាន​តែង‌តាំង​មេ​បញ្ជា‌ការ​កង‌ទ័ព​នៅ​តាម​ក្រុង​នានា ដែល​មាន​កំពែង​រឹង‌មាំ​ក្នុង​ស្រុក​យូដា។


គាត់​ទះ​កំផ្លៀង​លោក​យេរេមា រួច​បញ្ជា​ឲ្យ​គេ​ដាក់​ច្រវាក់​លោក នៅ​ទ្វារ​បេន‌យ៉ាមីន​ផ្នែក​ខាង​លើ ជាប់​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់។


កាល​មន្ត្រី​របស់​ជន‌ជាតិ​យូដា​ឮ​ដំណឹង​នេះ ក៏​នាំ​គ្នា​ចេញ​ពី​វាំង​ស្ដេច ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ហើយ​អង្គុយ​ត្រង់​មាត់​ទ្វារ​ថ្មី។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម