ប្រសិនបើព្រះជាម្ចាស់សម្ងំនៅស្ងៀម តើនរណាហ៊ានថ្កោលទោសព្រះអង្គ? ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះ តើនរណាមើលព្រះអង្គឃើញ? ព្រះអង្គពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ
ទំនុកតម្កើង 94:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃមានអាសន្ន ព្រះអង្គប្រទានឲ្យគេមានចិត្តស្ងប់ រីឯមនុស្សអាក្រក់វិញ មានរណ្ដៅបម្រុងទុកសម្រាប់កប់ពួកគេ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យគេបានសម្រាកនៅថ្ងៃនៃមហន្តរាយ រហូតទាល់តែរណ្ដៅត្រូវបានជីកសម្រាប់មនុស្សអាក្រក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីប្រទានឲ្យគេបានសម្រាកនៅថ្ងៃអាក្រក់ ដរាបដល់គេជីករណ្តៅ ទុកសម្រាប់មនុស្សអាក្រក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺដើម្បីឲ្យទ្រង់បានប្រោស ឲ្យអ្នកនោះមានសេចក្ដី សំរាកនៅថ្ងៃអាក្រក់ ទំរាំតែគេជីករណ្តៅសំរាប់មនុស្សប្រព្រឹត្តទំនាស់ អាល់គីតាប នៅថ្ងៃមានអាសន្ន ទ្រង់ប្រទានឲ្យគេមានចិត្តស្ងប់ រីឯមនុស្សអាក្រក់វិញ មានរណ្ដៅបម្រុងទុកសម្រាប់កប់ពួកគេ |
ប្រសិនបើព្រះជាម្ចាស់សម្ងំនៅស្ងៀម តើនរណាហ៊ានថ្កោលទោសព្រះអង្គ? ប្រសិនបើព្រះអង្គលាក់ព្រះភ័ក្ត្រនោះ តើនរណាមើលព្រះអង្គឃើញ? ព្រះអង្គពិនិត្យមើលមនុស្សម្នាក់ ក៏ដូចជាប្រជាជាតិមួយដែរ
នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។
ឱព្រះជាម្ចាស់អើយ សូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅ ពួកនោះសុទ្ធតែជាឃាតក និងជនបោកប្រាស់ សូមកុំឲ្យពួកនោះអាចរស់ បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។
ប្រជាជាតិនានានឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលគេបានជីក ជើងរបស់គេក៏ជាប់អន្ទាក់ដែលគេបាន បង្កប់ទុកនោះដែរ។
ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើល្អទេ។ រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ ចាំដកជីវិតរបស់ទូលបង្គំ សូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ដើម្បីទូលអង្វរសម្រាប់ពួកគេ សូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។
សូមនាំពួកចោរប្លន់មកបំផ្លាញពួកគេ សូមឲ្យមានឮសម្រែកឈឺចាប់ ចេញពីផ្ទះរបស់គេ ដ្បិតអ្នកទាំងនោះបានជីករណ្ដៅ និងរៀបចំអន្ទាក់ ចាំចាប់ទូលបង្គំ។
ខ្ញុំបានឮសូរសន្ធឹកនេះ ខ្ញុំក៏ភ័យរន្ធត់ ហើយញ័របបូរមាត់ ឆ្អឹងរបស់ខ្ញុំកាន់តែពុកទៅៗ។ ខ្ញុំទន់ដៃទន់ជើង នៅស្ងៀមឥតកម្រើក ទន្ទឹងរង់ចាំថ្ងៃអាសន្ន គឺនៅពេលដែលពួកឈ្លានពាន លើកគ្នាមកប្រហារប្រជាជនរបស់យើង។
ដូច្នេះ ព្រះជាម្ចាស់បានតម្រូវទុកឲ្យមានថ្ងៃសម្រាកមួយទៀត សម្រាប់ប្រជារាស្ដ្ររបស់ព្រះអង្គ ដូចព្រះអង្គសម្រាកនៅថ្ងៃទីប្រាំពីរដែរ
យ៉ាងនេះហើយដែលព្រះអម្ចាស់អាចដោះលែងអស់អ្នកគោរពប្រណិប័តន៍ព្រះអង្គ ឲ្យរួចពីទុក្ខលំបាក តែព្រះអង្គទុកមនុស្សទុច្ចរិត សម្រាប់ដាក់ទណ្ឌកម្ម នៅថ្ងៃដែលព្រះអង្គនឹងវិនិច្ឆ័យទោសមនុស្សលោក
ជាតិសាសន៍នានាបាននាំគ្នាខឹង ហើយពេលដែលព្រះអង្គសម្តែងព្រះពិរោធ ក៏មកដល់ដែរ គឺជាពេលកំណត់ដែលព្រះអង្គវិនិច្ឆ័យទោស មនុស្សស្លាប់។ នៅពេលនោះ ព្រះអង្គនឹងប្រទានរង្វាន់ដល់ ពួកព្យាការី*ជាអ្នកបម្រើរបស់ព្រះអង្គ ដល់ប្រជាជនដ៏វិសុទ្ធ* និងដល់អស់អ្នកដែលគោរពកោតខ្លាច ព្រះនាមព្រះអង្គ ទាំងអ្នកតូច ទាំងអ្នកធំ ហើយក៏ជាពេលដែលព្រះអង្គត្រូវបំផ្លាញ អស់អ្នកដែលបានបំផ្លាញផែនដីដែរ»។
ខ្ញុំឮសំឡេងមួយបន្លឺពីលើមេឃមកថា៖ «ចូរសរសេរដូចតទៅ: អស់អ្នកដែលស្លាប់រួមជាមួយព្រះអម្ចាស់ពិតជាមានសុភមង្គល* ចាប់តាំងពីពេលនេះទៅហើយ! ព្រះវិញ្ញាណមានព្រះបន្ទូលថា ពិតមែនហើយ អ្នកទាំងនោះនឹងបានឈប់សម្រាក លែងនឿយហត់ទៀត ដ្បិតកិច្ចការដែលគេបានប្រព្រឹត្តទាំងប៉ុន្មាន នឹងអន្ទោលតាមគេជាប់ជានិច្ច»។