គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។
ទំនុកតម្កើង 89:45 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គពុំបានធ្វើឲ្យស្ដេច មានព្រះជន្មាយុយឺនយូរទេ ព្រះអង្គបានធ្វើឲ្យស្ដេច ត្រូវអាម៉ាស់យ៉ាងខ្លាំង។ - សម្រាក ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានបន្ថយថ្ងៃនៃយុវវ័យរបស់គាត់ឲ្យខ្លី ព្រះអង្គបានគ្របដណ្ដប់គាត់ដោយសេចក្ដីអាម៉ាស់។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបង្រួញវ័យក្មេងរបស់ព្រះរាជាឲ្យខ្លី ហើយបានបង្គ្របព្រះរាជា ដោយសេចក្ដីអាម៉ាស់។ –បង្អង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបំព្រួញវ័យក្មេងរបស់អ្នកបំរើទ្រង់ឲ្យរួញជាខ្លី ហើយបានបង្គ្រប ដោយសេចក្ដីខ្មាសផង។ –បង្អង់ អាល់គីតាប ទ្រង់ពុំបានធ្វើឲ្យស្ដេច មានអាយុយឺនយូរទេ ទ្រង់បានធ្វើឲ្យស្ដេច ត្រូវអាម៉ាស់យ៉ាងខ្លាំង។ - សម្រាក |
គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។
ពេលខ្ញុំនៅពេញកម្លាំងនៅឡើយ ព្រះអង្គធ្វើឲ្យខ្ញុំទន់ជង្គង់ ព្រះអង្គបង្រួញអាយុជីវិតរបស់ខ្ញុំ។
សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់ នៅជាប់ជាមួយពួកគេរហូតតទៅ!
សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់ ហើយវិនាសសូន្យទៅ! សូមឲ្យអស់អ្នកដែលប្រាថ្នាឲ្យទូលបង្គំ វេទនា ត្រូវបាត់បង់កិត្តិយស និងបាក់មុខ!
យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ មិនបានគ្រប់គ្រងលើទឹកដីនេះយូរប៉ុន្មានទេ ខ្មាំងសត្រូវបានមកជាន់ឈ្លីទីសក្ការៈ របស់ព្រះអង្គ។
ម្ដេចក៏ព្រះអម្ចាស់ទ្រង់ ព្រះពិរោធខ្លាំងដូច្នេះ! ព្រះអង្គធ្វើឲ្យពពកអាប់អួរ គ្របបាំងលើក្រុងស៊ីយ៉ូន ព្រះអង្គធ្វើឲ្យភាពថ្កុំថ្កើងរបស់អ៊ីស្រាអែល ធ្លាក់ពីលើមេឃចុះមកផែនដី! នៅថ្ងៃទ្រង់ព្រះពិរោធ ព្រះអង្គមិននឹកឃើញថា ក្រុងស៊ីយ៉ូនជា កំណល់កល់ព្រះបាទារបស់ព្រះអង្គទេ។
សត្រូវរបស់ខ្ញុំនឹងឃើញ ហើយអាម៉ាស់មុខ គេធ្លាប់ពោលមកខ្ញុំថា “តើព្រះអម្ចាស់ ជាព្រះរបស់អ្នក ទៅណាបាត់ហើយ?” ខ្ញុំនឹងឃើញសត្រូវរងទុក្ខម្ដង គឺអ្នកទាំងនោះនឹងត្រូវគេជាន់ឈ្លី ដូចភក់ជ្រាំដែលគេដើរជាន់នៅតាមផ្លូវ។