ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 86:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ ទូលបង្គំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​កោត​ខ្លាច​ព្រះ‌នាម​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូម​បង្រៀន​មាគ៌ា​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង ដើម្បីឲ្យ​ទូលបង្គំ​ដើរ​ក្នុង​សេចក្ដីពិត​របស់ព្រះអង្គ​! សូម​សង្រួម​ចិត្ត​ទូលបង្គំ​ឲ្យ​កោតខ្លាច​ព្រះនាម​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូល‌បង្គំ​ឲ្យ​ស្គាល់​ផ្លូវ​របស់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ព្រះ‌អង្គ សូម​បង្រួម​ចិត្ត​ទូល‌បង្គំ ឲ្យ​កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់​ផ្លូវ​នៃ​ទ្រង់ ទូលបង្គំ​នឹង​ដើរ​ក្នុង​សេចក្ដី​ពិត​របស់​ទ្រង់ សូម​បំព្រួម​ចិត្ត​ទូលបង្គំ​មក​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ទ្រង់

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ សូម​បង្រៀន​ខ្ញុំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ទ្រង់ ខ្ញុំ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​របស់​ទ្រង់ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ស្មោះ​ត្រង់ គោរព​កោត​ខ្លាច​នាម​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 86:11
27 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បង្ហាញ​កំហុស​ណា​ដែល​ទូលបង្គំ មើល​មិន​ឃើញ ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ ទូលបង្គំ​រាង‌ចាល​ហើយ”


ទូលបង្គំ​ប្ដេជ្ញា​ចិត្ត​ស្មោះ​ត្រង់​នឹង​ព្រះអង្គ ទូលបង្គំ​សុខ​ចិត្ត​ធ្វើ​តាម​វិន័យ ដែល​ព្រះអង្គ​បង្គាប់​មក។


ព្រះ‌អម្ចាស់​អើយ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់​របស់​ព្រះអង្គ ដើម្បី​ឲ្យ​ទូលបង្គំ​កាន់​តាម រហូត​ដល់​ទី​បញ្ចប់!។


ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ហើយ​ប្រទាន​ឲ្យ​ទូលបង្គំ​បាន​មាំ‌មួន​ឡើង ដូច្នេះ សូម​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​សិក្សា​បទ‌បញ្ជា​របស់​ព្រះអង្គ។


អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ព្រះអង្គ​នឹង​បង្ហាញ​ឲ្យ​អ្នក​នោះ ស្គាល់​មាគ៌ា​ដែល​គាត់​ត្រូវ​ជ្រើស​រើស។


ទូលបង្គំ​នឹក​គិត​ពី​ព្រះ‌ហឫទ័យ​មេត្តា ករុណា​របស់​ព្រះអង្គ​ជានិច្ច ហើយ​ទូលបង្គំ​ប្រព្រឹត្ត​តាម សេចក្ដី​ពិត​របស់​ព្រះអង្គ។


ឱ​ព្រះ‌អម្ចាស់​អើយ! សូម​បង្រៀន​ទូលបង្គំ ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ សូម​ណែ‌នាំ​ទូលបង្គំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រង់ ព្រោះ​ទូលបង្គំ​មាន​សត្រូវ​ជា​ច្រើន។


ឱ​ព្រះ‌អម្ចាស់​អើយ! មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ទូលបង្គំ! សូម​ដឹក​នាំ​ទូលបង្គំ​ឲ្យ​ធ្វើ​តាម​ព្រះ‌ហឫទ័យ របស់​ព្រះអង្គ សូម​ពង្រាប​ផ្លូវ​របស់​ព្រះអង្គ​នៅ​មុខ​ទូលបង្គំ​ផង។


ដោយ​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះ ពួក​គេ​ត្រូវ​តែ​ទទួល​ទោស គឺ​ព្រះ‌អម្ចាស់​នឹង​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ ព្រម​ទាំង​កម្ទេច​ស្តូប​របស់​ពួក​គេ​ទៀត​ផង។


អេប្រាអ៊ីម​អើយ! តើ​អ្នក​លែង​ប្រដូច​យើង ទៅ​នឹង​ព្រះ​ក្លែង‌ក្លាយ​ហើយ​ឬ​នៅ? គឺ​យើង​នេះ​ហើយ​ដែល​ឆ្លើយ​តប និង​មើល​ថែ‌រក្សា​អ្នក។ យើង​ប្រៀប​ដូច​ដើម​ពោធិ​មាន​ស្លឹក​ខៀវ​ខ្ចី យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ផ្លែ​បាន»។


យើង​ក៏​កម្ទេច​អស់​អ្នក​ដែល​ឡើង​លើ​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ផ្កាយ ព្រម​ទាំង​អស់​អ្នក​ដែល​ក្រាប​ថ្វាយ‌បង្គំ​យើង ហើយ​ស្បថ​ក្នុង​នាម​យើង​ជា​ព្រះ‌អម្ចាស់​ផង ស្បថ​ក្នុង​នាម​ព្រះ​ម៉ូឡុក​របស់​គេ​ផង។


គេ​បង្រៀន​ក្រឹត្យ‌វិន័យ​ដ៏​ត្រឹម​ត្រូវ ហើយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត​ទេ។ គេ​រស់​នៅ​ជា​មួយ​យើង​ដោយ​សុខ‌សាន្ត និង​ដោយ​ទៀង​ត្រង់ ព្រម​ទាំង​ណែ‌នាំ​មនុស្ស​ជា​ច្រើន ឲ្យ​ងាក​ចេញ​ពី​អំពើ​អាក្រក់។


ជា​រៀង​រាល់​ថ្ងៃ គេ​រួម​ចិត្ត​គំនិត​គ្នា​ព្យាយាម​ចូល​ព្រះ‌វិហារ* ធ្វើ​ពិធី​កាច់​នំប៉័ង​នៅ​តាម​ផ្ទះ ព្រម​ទាំង​បរិភោគ​អាហារ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក‌រាយ និង​ដោយ​ចិត្ត​ស្មោះ​សរ​ផង។


បងប្អូន​មិន​អាច​លើក​ពែង​របស់​ព្រះ‌អម្ចាស់​ពិសា​ផង ហើយ​លើក​ពែង​របស់​ពួក​អារក្ស​ពិសា​ផង​ទេ។ បងប្អូន​ក៏​មិន​អាច​រួម​តុ​ជា​មួយ​ព្រះ‌អម្ចាស់​ផង ហើយ​រួម​តុ​ជា​មួយ​ពួក​អារក្ស​ផង​ដែរ។


រីឯ​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌អម្ចាស់ ក៏​មាន​វិញ្ញាណ​តែ​មួយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ។


ប៉ុន្តែ ខ្ញុំ​ក៏​បារម្ភ​ថា ពស់​បាន​ល្បួង​នាង​អេវ៉ា ដោយ​កល‌ល្បិច​របស់​វា​យ៉ាង​ណា ចិត្ត​គំនិត​របស់​បងប្អូន​បែរ​ទៅ​ជា​សៅ‌ហ្មង លះ‌បង់​ចិត្ត​ស្មោះ‌សរ និង​ចិត្ត​បរិសុទ្ធ* ចំពោះ​ព្រះ‌គ្រិស្ត​យ៉ាង​នោះ​ដែរ


ប្រសិន​បើ​បងប្អូន​បាន​ឮ​គេ​និយាយ​អំពី​ព្រះ‌យេស៊ូ ហើយ​ប្រសិន​បើ​បងប្អូន​បាន​ទទួល​ការ‌អប់រំ​អំពី​ព្រះអង្គ ស្រប​តាម​សេចក្ដី​ពិត​ដែល​មក​ពី​ព្រះអង្គ​មែន


ការ​អ្វី​ក៏​ដោយ​ដែល​បងប្អូន​ធ្វើ ទោះ​ជា​ពាក្យ​សម្ដី ឬ​កាយ‌វិការ​ក្តី ត្រូវ​ធ្វើ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​យេស៊ូ​ទាំង​អស់ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា តាម​រយៈ​ព្រះអង្គ​ផង។


ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ដោយ​បាន​ឃើញ​កូន​ចៅ​របស់​លោក​ស្រី​មួយ​ចំនួន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត ស្រប​តាម​បទ‌បញ្ជា​ដែល​យើង​បាន​ទទួល​ពី​ព្រះ‌បិតា​មក។