ព្រះអង្គបានបង្ក្រាបជាតិសាសន៍នានា ឲ្យធ្វើជាចំណុះយើង ហើយដាក់ប្រជាជាតិនានា ឲ្យស្ថិតនៅក្រោមអំណាចយើង។
ទំនុកតម្កើង 81:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេ យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។ ព្រះគម្ពីរខ្មែរសាកល នោះយើងនឹងបង្ក្រាបសត្រូវរបស់ពួកគេក្នុងមួយរំពេច ហើយដៃរបស់យើងនឹងបែរមកទាស់នឹងបច្ចាមិត្តរបស់ពួកគេវិញ”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះយើងនឹងបង្ក្រាបខ្មាំងសត្រូវរបស់គេភ្លាម ហើយយើងនឹងបង្វែរដៃ ទៅទាស់នឹងបច្ចាមិត្តរបស់គេមិនខាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអញនឹងបង្ក្រាបខ្មាំងសត្រូវគេជាយ៉ាងឆាប់ ព្រមទាំងបែរដៃទៅទាស់នឹងពួកដែលតតាំងនឹងគេវិញ អាល់គីតាប យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេ យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ មួយរំពេចជាមិនខាន។ |
ព្រះអង្គបានបង្ក្រាបជាតិសាសន៍នានា ឲ្យធ្វើជាចំណុះយើង ហើយដាក់ប្រជាជាតិនានា ឲ្យស្ថិតនៅក្រោមអំណាចយើង។
ប្រសិនបើអ្នកយកចិត្តទុកដាក់ធ្វើតាម បទបញ្ជាដែលយើងបង្គាប់ នោះសេចក្ដីសុខសាន្តមុខជាហូរមកលើអ្នក ដូចទឹកទន្លេ។ ហើយសេចក្ដីសុចរិតមុខជាបក់បោកលើអ្នក ដូចរលកសមុទ្រ។
យើងនឹងដកប្រជាជនទាំងអស់ ចេញពីក្រុងអាសដូឌ ព្រមទាំងដកអ្នកកាន់កាប់អំណាច ចេញពីក្រុងអាស្កាឡូន។ យើងនឹងប្រហារក្រុងអេក្រុន ហើយអ្នកស្រុកភីលីស្ទីនដែលនៅសេសសល់ នឹងត្រូវវិនាស» នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
«ដាវអើយ ចូរភ្ញាក់ឡើង ប្រហារគង្វាលដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់គង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
ពេលនោះ ជនជាតិអាម៉ាឡេក និងជនជាតិកាណាន ដែលរស់នៅលើភ្នំនាំគ្នាចុះមក ហើយវាយប្រហារពួកគេ ព្រមទាំងដេញតាមកម្ទេចពួកគេរហូតដល់ហោម៉ា។
សូមបងប្អូនកុំបះបោរប្រឆាំងនឹងព្រះអង្គ ឬភ័យខ្លាចអ្នកស្រុកនោះឡើយ ដ្បិតពួកគេនឹងធ្លាក់មកក្នុងកណ្ដាប់ដៃរបស់យើង គ្មានព្រះណាការពារពួកគេបានទេ។ ព្រះអម្ចាស់គង់ជាមួយពួកយើងហើយ កុំខ្លាចពួកគេធ្វើអ្វី!»។
ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះអម្ចាស់ ជាព្រះរបស់អ្នក សព្វព្រះហឫទ័យឲ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឲ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក យ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។
ចូរចងចាំឲ្យច្បាស់ថា ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នឹងលែងបណ្ដេញប្រជាជាតិទាំងនោះចេញពីមុខអ្នករាល់គ្នាទៀតហើយ ពួកគេនឹងក្លាយទៅជាអន្ទាក់ ឬអង្គប់ ហើយប្រៀបដូចជារំពាត់ខ្សែតីវាយលើខ្នង ឬជាបន្លា នៅក្នុងភ្នែកអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាវិនាសសូន្យពីទឹកដីដ៏ល្អដែលព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ប្រទានឲ្យ។