ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកម្រិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
ទំនុកតម្កើង 78:39 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹកចាំថា ពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះ ជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើម ដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់នឹកចាំថាពួកគាត់គ្រាន់តែជាសាច់ប៉ុណ្ណោះ ជាខ្យល់ដែលរសាត់បាត់ទៅ ហើយមិនត្រឡប់មកវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ គឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតវិលមកវិញឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ គឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតមកវិញឡើយ។ អាល់គីតាប ទ្រង់នឹកចាំថា ពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះ ជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើម ដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។ |
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «វិញ្ញាណរបស់យើងនឹងមិននៅក្នុងមនុស្សជារៀងរហូតឡើយ ដ្បិតគេគ្រាន់តែជាមនុស្សលោកីយ៍ ដូច្នេះ អាយុជីវិតគេនឹងត្រូវកម្រិតមកនៅត្រឹមតែមួយរយម្ភៃឆ្នាំប៉ុណ្ណោះ»។
សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំ ដូចគេសូនដីឥដ្ឋធ្វើភាជន៍។ តើព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំ ត្រឡប់ទៅជាធូលីដីវិញឬ?
ទូលបង្គំឆ្អែតចិត្តណាស់ ទូលបង្គំមិនចង់រស់រហូតទេ សូមទុកទូលបង្គំឲ្យនៅតែឯង ដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
សូមព្រះអង្គនឹកចាំផងថា ជីវិតរបស់ទូលបង្គំ ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ ទូលបង្គំពុំអាចឃើញសុភមង្គលទៀតឡើយ។
អ្នកណាកើតមកជាមនុស្ស អ្នកនោះនៅតែជាមនុស្សដដែល រីឯអ្នកដែលកើតពីព្រះវិញ្ញាណវិញ មានព្រះវិញ្ញាណក្នុងខ្លួន ។
បងប្អូនពុំដឹងថា ថ្ងៃស្អែក ជីវិតបងប្អូននឹងទៅជាយ៉ាងណាឡើយ! បងប្អូនប្រៀបបីដូចជាចំហាយទឹក ដែលមានតែមួយភ្លែត រួចក៏រសាត់បាត់ទៅ។