ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ!
ទំនុកតម្កើង 77:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់អើយ មាគ៌ារបស់ព្រះអង្គជាមាគ៌ាដ៏វិសុទ្ធ គ្មានព្រះឯណាទៀតធំឧត្តុង្គឧត្ដម ដូចព្រះអង្គឡើយ។ ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ ផ្លូវរបស់ព្រះអង្គគឺវិសុទ្ធ តើមានព្រះណាធំឧត្ដមដូចព្រះនៃយើងខ្ញុំ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ ផ្លូវរបស់ព្រះអង្គ ជាផ្លូវបរិសុទ្ធ តើមានព្រះឯណាដែលធំឧត្តុង្គឧត្តម ដូចព្រះនៃយើង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអង្គអើយ ផ្លូវទ្រង់ជាផ្លូវបរិសុទ្ធ តើមានព្រះឯណាដែលធំដូចជាទ្រង់ អាល់គីតាប អុលឡោះអើយ មាគ៌ារបស់ទ្រង់ជាមាគ៌ាដ៏វិសុទ្ធ គ្មានម្ចាស់ឯណាទៀតធំឧត្តុង្គឧត្ដម ដូចទ្រង់ឡើយ។ |
ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ!
សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យ នៃព្រះឱវាទរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។
ខ្ញុំទូលសូមព្រះអម្ចាស់នូវសេចក្ដីតែមួយគត់ ហើយខ្ញុំប្រាថ្នាចង់បានតែសេចក្ដីនេះឯង គឺឲ្យបានស្នាក់នៅក្នុងព្រះដំណាក់ របស់ព្រះអម្ចាស់អស់មួយជីវិត ដើម្បីកោតស្ញប់ស្ញែងភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់ និងថ្វាយបង្គំព្រះអង្គនៅក្នុងព្រះវិហារ
ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ
មានអ្នកចម្រៀងដើរនៅខាងមុខ និងអ្នកភ្លេងដើរនៅខាងក្រោយ ហើយនៅកណ្ដាលមានពួកយុវនារី នាំគ្នាវាយក្រាប់។
ព្រះជាម្ចាស់អើយ ព្រះហឫទ័យសុចរិតរបស់ព្រះអង្គ ខ្ពស់ពន់ពេកណាស់ ដ្បិតព្រះអង្គបានធ្វើការដ៏ធំអស្ចារ្យជាច្រើន ព្រះជាម្ចាស់អើយ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានឡើយ!
រហូតទាល់តែទូលបង្គំចូលមកដល់ ទីសក្ការៈរបស់ព្រះជាម្ចាស់ ទើបទូលបង្គំយល់ថាចុងបញ្ចប់របស់មនុស្ស អាក្រក់នឹងក្លាយទៅជាយ៉ាងណា។
ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចព្រះអង្គឡើយ។
ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹង ព្រះអង្គបាន? តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។ ព្រះអង្គជាព្រះគួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ព្រះអង្គសម្តែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។
តើអ្នករាល់គ្នាចង់ប្រៀបប្រដូចព្រះជាម្ចាស់ ទៅនឹងព្រះណា? តើអ្នករាល់គ្នាយកអ្វីមកតំណាងព្រះអង្គ?
ព្រះដ៏វិសុទ្ធមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាប្រៀបប្រដូចយើង ទៅនឹងនរណា? តើនរណាអាចស្មើនឹងយើងបាន?
តើអ្នករាល់គ្នាប្រៀបប្រដូចយើងទៅព្រះណា អ្នករាល់គ្នាយកព្រះណាមកផ្ទឹមស្មើនឹងយើង? តើអ្នករាល់គ្នាចង់ឲ្យយើងដូចព្រះណា?
ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថា ព្រះដែលជាថ្មដារបស់ពួកគេ ពុំអាចផ្ទឹមស្មើនឹងព្រះជាម្ចាស់ ដែលជាថ្មដារបស់យើងឡើយ។