ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 74:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បច្ចា‌មិត្ត​របស់​ព្រះអង្គ​បាន​នាំ​គ្នា ស្រែក​ហ៊ោ​នៅ​ក្នុង​កន្លែង​ដ៏វិសុទ្ធ របស់​ព្រះអង្គ ហើយ​ពួក​គេ​បាន​បង្ហូត​ទង់‌ជ័យ របស់​ពួក​គេ​នៅ​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពួក​ខ្មាំងសត្រូវ​របស់ព្រះអង្គ​បាន​គ្រហឹម​នៅកណ្ដាល​ទីជំនួប​របស់ព្រះអង្គ ពួកគេ​បាន​តាំង​សញ្ញាសម្គាល់​របស់ខ្លួន​ឡើង ធ្វើជា​សញ្ញា​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ បច្ចា​មិត្ត​របស់​ព្រះ‌អង្គ​បាន​ស្រែក​ហ៊ោ នៅ​កណ្ដាល​ទីបរិសុទ្ធ​របស់​ព្រះ‌អង្គ គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សម្គាល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ពួក​ដែល​ត‌តាំង​នឹង​ទ្រង់ បាន​ស្រែក​ហ៊ោ នៅ​កណ្តាល​ជំនុំ​របស់​ទ្រង់ គេ​បាន​លើក​ទង់​របស់​គេ​ឡើង​ជា​ទី​សំគាល់

សូមមើលជំពូក

អាល់គីតាប

បច្ចា‌មិត្ត​របស់​ទ្រង់​បាន​នាំ​គ្នា ស្រែក​ហ៊ោ​នៅ​ក្នុង​កន្លែង​ដ៏‌វិសុទ្ធ​ របស់​ទ្រង់ ហើយ​ពួក​គេ​បាន​បង្ហូត​ទង់‌ជ័យ របស់​ពួក​គេ​នៅ​ទី​នោះ។

សូមមើលជំពូក



ទំនុកតម្កើង 74:4
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ព្រះ‌អម្ចាស់​ក៏​បាន​ចាត់​ស្ដេច​នៃ​ជន‌ជាតិ​ខាល់ដេ ឲ្យ​លើក​ទ័ព​មក​វាយ​ពួក​គេ។ ស្ដេច​នោះ​សម្លាប់​យុវជន​របស់​ពួក​គេ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​សម្លាប់​រង្គាល​ប្រជា‌ជន​ទាំង​អស់ ឥត​សំចៃ​នរណា​ម្នាក់​ឡើយ គឺ​សម្លាប់​យុវជន​ទាំង​ប្រុស ទាំង​ស្រី និង​មនុស្ស​ចាស់​ជរា​សក់​ស្កូវ។ ព្រះអង្គ​ប្រគល់​ពួក​គេ​ទាំង​អស់​គ្នា ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​នោះ។


ព្រះ‌អម្ចាស់​បោះ​បង់​ចោល​អាសនៈ​របស់​ព្រះអង្គ ព្រះអង្គ​ស្អប់​ខ្ពើម​ទីសក្ការៈ​របស់​ព្រះអង្គ ព្រះអង្គ​បណ្ដោយ​ខ្មាំង​សត្រូវ​រំលំ​កំពែង​ក្រុង ពួក​គេ​នាំ​គ្នា​ស្រែក​ជយ‌ឃោស នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដូច​នៅ​ថ្ងៃ​ធ្វើ​ពិធី​បុណ្យ​ធំ​មួយ។


ព្រះអង្គ​សង្គ្រោះ និង​រំដោះ​មនុស្ស​លោក ព្រះអង្គ​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ​បាដិហារិយ៍ នៅ​លើ​មេឃ និង​នៅ​លើ​ផែនដី គឺ​ព្រះអង្គ​នេះ​ហើយ​ដែល​បាន​សង្គ្រោះ លោក​ដានី‌យ៉ែល​ឲ្យ​រួច​ពី​ក្រញាំ​តោ»។


«ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​បង្គោល​សម្គាល់​កុល‌សម្ព័ន្ធ​របស់​ខ្លួន និង​ក្បែរ​ទង់​សញ្ញា​កង‌ពល​ធំ​របស់​គេ។ ពួក​គេ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ពន្លា​ជួប​ព្រះ‌អម្ចាស់ តែ​នៅ​ឆ្ងាយ​បន្តិច។


«ពេល​ណា​អ្នក​រាល់​គ្នា​ឃើញ វត្ថុ​ចង្រៃ​ដ៏​គួរ​ស្អប់​ខ្ពើម តាំង​នៅ​ក្នុង​ទី‌សក្ការៈ ដូច​ព្យាការី​ដានី‌យ៉ែល​បាន​ថ្លែង​ទុក (សូម​ឲ្យ​អ្នក​អាន​យល់​ពាក្យ​នេះ​ចុះ!)


ពេល​នោះ មាន​អ្នក​ខ្លះ​មក​ទូល​ព្រះ‌យេស៊ូ​អំពី​អ្នក​ស្រុក​កាលី‌ឡេ ដែល​លោក​ពីឡាត​បាន​សម្លាប់​នៅ​ពេល​គេ​កំពុង​តែ​ថ្វាយ​យញ្ញ‌បូជា។


«កាល​ណា​អ្នក​រាល់​គ្នា​ឃើញ​មាន​កង‌ទ័ព​មក​ឡោម‌ព័ទ្ធ​ក្រុង​យេរូ‌សាឡឹម ចូរ​ដឹង​ថា ក្រុង​នេះ​ជិត​វិនាស​ហើយ។


វា​បាន​ហា​មាត់​ប្រមាថ​ព្រះ‌ជា‌ម្ចាស់ គឺ​វា​ប្រមាថ​ព្រះ‌នាម​របស់​ព្រះអង្គ ប្រមាថ​ព្រះ‌ពន្លា*​របស់​ព្រះអង្គ និង​ប្រមាថ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្ថាន​បរម‌សុខ*។