មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃ មនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។
ទំនុកតម្កើង 7:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ អ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។ ព្រះគម្ពីរខ្មែរសាកល មើល៍! មនុស្សអាក្រក់មានទម្ងន់ជាសេចក្ដីទុច្ចរិត គឺមានផ្ទៃពោះជាសេចក្ដីអន្តរាយ ហើយសម្រាលបានសេចក្ដីកុហក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! គេឈឺនឹងសម្រាលអំពើទុច្ចរិតរបស់គេ ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ ហើយសម្រាលចេញជាសេចក្ដីភូតភរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ មើលគេឈឺនឹងសំរាលការទុច្ចរិតរបស់គេ ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ ហើយសំរាលចេញជាសេចក្ដីកំភូត អាល់គីតាប អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ អ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។ |
មនុស្សអាក្រក់នឹងរងទុក្ខលំបាកជារៀងរាល់ថ្ងៃ មនុស្សឃោរឃៅនឹងរងទុក្ខអស់មួយជីវិត។
អ្នកបង្កគម្រោងការអាក្រក់ តែងតែបង្កើតឲ្យមានទុក្ខវេទនា អ្វីៗដែលកើតចេញពីគេ ធ្វើឲ្យគេខកចិត្ត»។
គម្រោងការរបស់អ្នករាល់គ្នាប្រៀបដូចជាចំបើង ពេលណាសម្រេចជារូបរាងឡើង អ្នករាល់គ្នានឹងឃើញមានតែ កម្ទេចសំរាមប៉ុណ្ណោះ ដង្ហើមរបស់អ្នករាល់គ្នាប្រៀបដូចជាភ្លើង ដែលឆេះបំផ្លាញអ្នករាល់គ្នា។
យើងនឹងធ្វើឲ្យទុក្ខវេទនា កើតមានដល់ពួកគេផ្ទួនៗគ្នា។ យើងនឹងបាញ់ព្រួញទាំងប៉ុន្មានរបស់យើង ទៅលើពួកគេ។
ចិត្តលោភលន់តែងតែបង្កើតអំពើបាប លុះដល់អំពើបាបចម្រើនដល់កម្រិត ហើយក៏បណ្ដាលឲ្យស្លាប់ ។