ទំនុកតម្កើង 63:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ សូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។ ព្រះគម្ពីរខ្មែរសាកល រីឯពួកអ្នកដែលស្វែងរកព្រលឹងរបស់ទូលបង្គំដើម្បីបំផ្លាញ ពួកគេនឹងចុះទៅក្នុងជម្រៅនៃផែនដី; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ នឹងត្រូវចុះទៅក្នុងជម្រៅនៃផែនដី ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអស់អ្នកដែលរកបំផ្លាញព្រលឹងនៃទូលបង្គំ នោះនឹងចុះទៅក្នុងជំរៅនៃផែនដី អាល់គីតាប រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតខ្ញុំ សូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។ |
ព្រះអង្គការពារទូលបង្គំ មិនឲ្យខ្មាំងសត្រូវដេញទាន់ មិនឲ្យទូលបង្គំភ្លាត់ជើងដួលឡើយ។
សូមឲ្យពួកអ្នកដែលអរសប្បាយ នៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់ ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យពួកអ្នកដែលព្រហើនដាក់ទូលបង្គំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។
សូមឲ្យពួកអ្នកដែលចង់ប្រហារជីវិតទូលបង្គំ ត្រូវអាម៉ាស់ និងបាក់មុខ សូមឲ្យពួកអ្នកដែលប៉ុនប៉ងធ្វើបាបទូលបង្គំ ដកខ្លួនថយទៅវិញ ទាំងអៀនខ្មាស!
អស់អ្នកដែលចង់ប្រហារជីវិតទូលបង្គំ នាំគ្នារាយអន្ទាក់ចាំចាប់ទូលបង្គំ ពួកគេមួលបង្កាច់ទូលបង្គំ ចង់ឲ្យទូលបង្គំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងទូលបង្គំមួយថ្ងៃវាល់ល្ងាច។
សូមឲ្យអស់អ្នកដែលចង់ដកជីវិតទូលបង្គំ ត្រូវអាប់ឱន និងបាក់មុខទាំងអស់គ្នា! សូមឲ្យអស់អ្នកដែលសប្បាយចិត្ត នឹងទុក្ខវេទនារបស់ទូលបង្គំ ត្រូវដកខ្លួនថយ និងអាម៉ាស់មុខ!
សូមឲ្យបច្ចាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងទាន់ហន់ សូមឲ្យពួកគេធ្លាក់នរកទាំងរស់ ចិត្តគំនិតរបស់គេពោរពេញ ទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាង។
ឱព្រះជាម្ចាស់អើយ សូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅ ពួកនោះសុទ្ធតែជាឃាតក និងជនបោកប្រាស់ សូមកុំឲ្យពួកនោះអាចរស់ បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ ចំណែកឯទូលបង្គំវិញ ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។
សូមឲ្យអស់អ្នកដែលប៉ុនប៉ង ព្យាបាទជីវិតទូលបង្គំ ត្រូវអាប់ឱន និងអាម៉ាស់មុខ! សូមឲ្យអស់អ្នកដែលចង់ធ្វើឲ្យទូលបង្គំ វេទនា ត្រូវដកខ្លួនថយ និងបាក់មុខ!
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ចំពោះទូលបង្គំខ្លាំងណាស់ ព្រះអង្គបានរំដោះជីវិតទូលបង្គំ ឲ្យរួចផុតពីមច្ចុរាជ។
សូមឲ្យមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចព្រះជាម្ចាស់ វិលទៅរកស្ថានមនុស្សស្លាប់វិញទៅ។
តើស្ត្រីដែលឡើងទៅវាលរហោស្ថាន ហើយផ្អែកលើម្ចាស់ចិត្តរបស់នាង នោះជានរណា? អូនបានដាស់បង នៅក្រោមដើមចន្ទន៍ ជាកន្លែងដែលមាតារបស់បងមានគភ៌ ហើយបង្កើតបងមក។
ឥឡូវនេះ អ្នកបែរជាធ្លាក់ចុះមកដល់ស្ថាន មច្ចុរាជ គឺក្នុងរណ្ដៅដ៏ជ្រៅនេះទៅវិញ។
ចំពោះអ្នកវិញ គេបានបោះសាកសពអ្នកចោលឆ្ងាយពីផ្នូរ គួរឲ្យខ្ពើម ដូចកូនដែលគេរំលូតចោល ឬដូចសាកសពដែលគេដើរជាន់។ មានសាកសពរបស់អស់អ្នកដែលគេ សម្លាប់ដោយមុខដាវនៅគរពីលើអ្នក ហើយសាកសពទាំងនោះត្រូវគេច្រានទម្លាក់ ទៅលើថ្មនៅបាតរណ្ដៅ។
ស្ដេចកំណាចអើយ! ក្នុងស្ថានមច្ចុរាជ ក៏មានភាពជ្រួលជ្រើម រង់ចាំទទួលអ្នកដែរ មច្ចុរាជដាស់វិញ្ញាណក្ខ័ន្ធអ្នកធំទាំងអស់ គឺដាស់វិញ្ញាណក្ខ័ន្ធស្ដេចទាំងប៉ុន្មាន របស់ប្រជាជាតិនានា ឲ្យងើបពីបល្ល័ង្ករបស់ខ្លួនដែរ។
ឲ្យបំពេញមុខងារជាសាវ័កជំនួសយូដាស ដ្បិតយូដាសបានបោះបង់មុខងារនេះទៅឯកន្លែងរបស់គាត់»។
មានគេប្រឆាំង តាមព្យាបាទ និងរកប្រហារជីវិតលោកម្ចាស់ តែព្រះអម្ចាស់ ជាព្រះរបស់លោក នឹងការពារជីវិតលោកជានិច្ច មិនឲ្យលោកឃ្លាតឆ្ងាយពីព្រះអង្គឡើយ។ រីឯជីវិតខ្មាំងសត្រូវរបស់លោកវិញ ព្រះអង្គបោះចោលទៅឆ្ងាយ ដូចគេបាញ់ខ្សែដង្ហក់។
ព្រះអម្ចាស់នឹងប្រគល់ព្រះករុណា ព្រមទាំងអ៊ីស្រាអែល ទៅក្នុងកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន។ ស្អែក ព្រះករុណា ព្រមទាំងបុត្រារបស់ព្រះករុណា នឹងទៅជួបទូលបង្គំនៅស្ថានមនុស្សស្លាប់ ហើយព្រះអម្ចាស់នឹងប្រគល់កងទ័ពអ៊ីស្រាអែលទៅក្នុងកណ្ដាប់ដៃពួកភីលីស្ទីន»។