Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 63:9 - ព្រះគម្ពីរខ្មែរសាកល

9 រីឯ​ពួកអ្នក​ដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ដើម្បី​បំផ្លាញ ពួកគេ​នឹង​ចុះទៅ​ក្នុង​ជម្រៅ​នៃ​ផែនដី​;

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 រីឯ​អស់​អ្នក​ដែលស្វែង​រក​បំផ្លាញ​ជីវិត​ទូល‌បង្គំ នឹង​ត្រូវ​ចុះ​ទៅ​ក្នុង​ជម្រៅ​នៃ​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​បំផ្លាញ​ជីវិត​ទូលបង្គំ សូម​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 តែ​អស់​អ្នក​ដែល​រក​បំផ្លាញ​ព្រលឹង​នៃ​ទូលបង្គំ នោះ​នឹង​ចុះ​ទៅ​ក្នុង​ជំរៅ​នៃ​ផែនដី

សូមមើលជំពូក ចម្លង

អាល់គីតាប

9 រីឯ​អស់​អ្នក​ដែល​ស្វែង​រក​បំផ្លាញ​ជីវិត​ខ្ញុំ សូម​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 63:9
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ពង្រីក​ដី​នៅក្រោម​ទូលបង្គំ សម្រាប់​ជំហាន​របស់ទូលបង្គំ ដូច្នេះ​កជើង​របស់ទូលបង្គំ​មិន​បាន​ញញីញញ័រ​ឡើយ​។


សូមឲ្យ​ពួកអ្នកដែល​អរសប្បាយ​នឹង​មហន្តរាយ​របស់ទូលបង្គំ ត្រូវបាន​ធ្វើឲ្យ​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ជាមួយគ្នា​។ សូមឲ្យ​ពួកអ្នកដែល​លើក​ខ្លួន​ឡើង​ទាស់នឹង​ទូលបង្គំ ត្រូវបាន​ស្លៀកពាក់ឲ្យ​ដោយនូវ​សេចក្ដីអាម៉ាស់ និង​ភាពអាប់យស​។


សូមឲ្យ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ និង​អៀនខ្មាស សូមឲ្យ​ពួកដែល​គិតគូរ​ការអាក្រក់​ទាស់នឹង​ទូលបង្គំ បាន​ថយទៅវិញ ហើយ​ទទួលការអាប់យស​។


រីឯ​ពួកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ​ក៏​ដាក់អន្ទាក់ ហើយ​ពួកដែល​ប្រឹងរក​ដើម្បី​ធ្វើទុក្ខ​ទូលបង្គំ​ក៏​និយាយ​សេចក្ដីអន្តរាយ​; ពួកគេ​ប៉ុនប៉ង​ល្បិចកល​វាល់ព្រឹកវាល់ល្ងាច​។


សូមឲ្យ​ពួកដែល​ស្វែងរក​ដើម្បី​បំផ្លាញ​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ ហើយ​ទទួលការអាប់យស​ទាំងអស់គ្នា​; សូមឲ្យ​ពួកដែល​ពេញចិត្ត​នឹង​មហន្តរាយ​របស់ទូលបង្គំ បាន​ថយទៅវិញ ហើយ​អៀនខ្មាស​។


សូមឲ្យ​សេចក្ដីស្លាប់​សង្គ្រុប​លើ​ពួកគេ សូមឲ្យ​ពួកគេ​ចុះទៅ​ស្ថានមនុស្សស្លាប់​ទាំង​រស់​! ដ្បិត​មាន​ការអាក្រក់​នៅក្នុង​លំនៅ​របស់ពួកគេ គឺ​នៅ​ខាងក្នុង​ពួកគេ​។


ឱ​ព្រះ​អើយ ព្រះអង្គ​នឹង​ទម្លាក់​ពួកគេ​ចុះ​ទៅក្នុង​រណ្ដៅ​នៃ​សេចក្ដីអន្តរាយ​! ពួក​មនុស្ស​នៃ​ការបង្ហូរឈាម និង​ការបោកបញ្ឆោត នឹង​មិន​រស់បានពាក់កណ្ដាល​អាយុជីវិត​របស់ខ្លួន​ឡើយ រីឯ​ទូលបង្គំ​វិញ ទូលបង្គំ​នឹង​ជឿទុកចិត្តលើ​ព្រះអង្គ​៕


សូមឲ្យ​អ្នកដែល​ស្វែងរក​ព្រលឹង​របស់ទូលបង្គំ បាន​អាម៉ាស់មុខ និង​ទទួលការអាប់យស សូមឲ្យ​អ្នកដែល​ចង់ឲ្យ​ទូលបង្គំ​ជួប​មហន្តរាយ បាន​ថយទៅវិញ ហើយ​អៀនខ្មាស​។


ដ្បិត​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​របស់ព្រះអង្គ​ចំពោះ​ទូលបង្គំ​ធំ​ណាស់​; ព្រះអង្គ​បាន​រំដោះ​ព្រលឹង​របស់ទូលបង្គំ​ពី​ស្ថានមនុស្សស្លាប់​ដ៏ជ្រៅ​។


មនុស្ស​អាក្រក់​នឹង​ត្រឡប់ទៅ​ឯ​ស្ថានមនុស្សស្លាប់​វិញ អស់ទាំង​ប្រជាជាតិ​ដែល​ភ្លេច​ព្រះ​ក៏ដូច្នោះដែរ​។


យ៉ាងណាមិញ អ្នក​នឹង​ត្រូវបាន​ទម្លាក់​ទៅ​ស្ថានមនុស្សស្លាប់​វិញ គឺ​ត្រូវបាន​ទម្លាក់​ទៅ​ចុងបំផុត​នៃ​រណ្ដៅមរណៈ​!


រីឯ​អ្នក​វិញ អ្នក​ត្រូវបាន​បោះចោល​ចេញពី​ផ្នូរ​របស់អ្នក​ដូច​មែក​ដែល​គួរឲ្យខ្ពើម ក៏ត្រូវបាន​គ្របបាំង​ដោយ​អ្នកដែល​ត្រូវគេ​សម្លាប់ ជា​អ្នកដែល​ត្រូវគេ​ចាក់​ដោយ​ដាវ ដែល​ធ្លាក់ទៅ​ក្នុង​រណ្ដៅ​សម្បូរ​ថ្ម គឺ​ដូចជា​សាកសព​ដែល​ត្រូវគេ​ជាន់ឈ្លី​។


ស្ថានមនុស្សស្លាប់​នៅ​ខាងក្រោម​ក៏​រំភើប​ដោយសារតែ​អ្នក គឺរំភើប​នឹង​ជួប​អ្នក​ពេល​អ្នក​មកដល់ វា​ដាស់​ព្រលឹងមនុស្សស្លាប់​ជា​អ្នកដឹកនាំ​ទាំងអស់​នៅលើ​ផែនដី​ឲ្យភ្ញាក់ឡើង​ដើម្បី​ទទួល​អ្នក វា​ឲ្យ​អស់ទាំង​ស្ដេច​នៃ​ប្រជាជាតិ​នានា​ក្រោកឡើង​ពី​បល្ល័ង្ក​របស់ខ្លួន​។


ដើម្បី​ទទួល​ចំណែក​ក្នុង​ការងារបម្រើ​នេះ និង​មុខងារជាសាវ័ក ដែល​យូដាស​បាន​បោះបង់ចោល​ដើម្បី​ទៅ​កន្លែង​របស់ខ្លួន”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម