យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជម្នះ យើងនឹងលើកទង់ជ័យឡើង ក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។ សូមព្រះអម្ចាស់សម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះរាជាទូលសូម។
ទំនុកតម្កើង 60:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានទង់ជ័យជាសញ្ញាឲ្យអស់អ្នក ដែលគោរពកោតខ្លាចព្រះអង្គ អាចគេចផុតពីបរាជ័យ ។ - សម្រាក ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានដាក់ទង់ជ័យមួយសម្រាប់អ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យគេបានរត់គេចពីមុខព្រួញទៅទីនោះ។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រទានទង់ជ័យមួយ ដល់ពួកអ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យគេបានរត់ទៅទីនោះ រួចផុតពីមុខព្រួញ ។ –បង្អង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់បានប្រទានទង់ជ័យ១ដល់ពួកអ្នកដែលកោត ខ្លាចទ្រង់ ដើម្បីឲ្យបានលើកឡើងឲ្យឃើញ ដោយព្រោះសេចក្ដីពិត។ –បង្អង់ អាល់គីតាប ទ្រង់ប្រទានទង់ជ័យជាសញ្ញាឲ្យអស់អ្នក ដែលគោរពកោតខ្លាចទ្រង់ អាចគេចផុតពីបរាជ័យ ។ - សម្រាក |
យើងនឹងស្រែកហ៊ោដោយអំណរ ព្រោះតែស្ដេចមានជ័យជម្នះ យើងនឹងលើកទង់ជ័យឡើង ក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។ សូមព្រះអម្ចាស់សម្រេចតាមសេចក្ដីទាំងប៉ុន្មាន ដែលព្រះរាជាទូលសូម។
សូមព្រះអង្គយាងគង់លើព្រះរាជរថ ប្រកបដោយសិរីរុងរឿង ដើម្បីច្បាំងការពារសេចក្ដីពិត និងសេចក្ដីសុចរិតទៀងត្រង់ សូមទ្រង់ទទួលមហាជោគជ័យ ដោយព្រះបារមីរបស់ព្រះអង្គ។
ម្ចាស់ជីវិតរបស់ខ្ញុំបាននាំខ្ញុំចូលទៅក្នុង ដំណាក់ស្រាទំពាំងបាយជូរ នៅពីលើខ្ញុំមានសរសេរថា «សេចក្ដីស្នេហា»។
ព្រះអង្គនឹងលើកទង់មួយ ជាសញ្ញាឲ្យប្រជាជាតិទាំងឡាយដឹងថា ព្រះអង្គនឹងប្រមែប្រមូលជនជាតិអ៊ីស្រាអែល ដែលគេកៀរយកទៅ ហើយនាំជនជាតិយូដាដែលបែកខ្ញែកគ្នា ទៅពាសពេញសកលលោកទាំងមូល ឲ្យវិលត្រឡប់មកវិញ។
«ចូរលើកទង់សញ្ញាមួយ នៅលើភ្នំមួយដែលគ្មានដើមឈើ ចូរនាំគ្នាស្រែក និងបក់ដៃហៅពួកទាហាន ទាំងនោះឲ្យចូលមកតាមទ្វារកិត្តិយស។
ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: យើងនឹងលើកដៃធ្វើសញ្ញាដល់ប្រជាជាតិនានា យើងលើកទង់របស់យើងឡើង ឲ្យប្រជាជនទាំងឡាយឃើញ គេនឹងបីកូនប្រុសៗរបស់អ្នក ហើយបញ្ជិះកូនស្រីៗរបស់អ្នកនៅលើស្មា នាំត្រឡប់មកវិញ។
ព្រះអង្គលើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ ដែលនៅឆ្ងាយៗ ព្រះអង្គធ្វើសញ្ញាហៅពួកគេ ពីស្រុកដាច់ស្រយាលនៃផែនដី ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
ពេលនោះ ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច មនុស្សម្នានឹងកោតខ្លាចព្រះនាមព្រះអម្ចាស់ និងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតព្រះអង្គនឹងយាងមកដូចទឹកទន្លេ ត្រូវខ្យល់បក់បោក ហូរមកយ៉ាងខ្លាំង។