ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យ ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។
ទំនុកតម្កើង 45:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យព្រួញដ៏មុតរបស់ព្រះអង្គ បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឲ្យប្រជាជាតិទាំងឡាយ នៅក្រោមព្រះបាទារបស់ព្រះរាជា។ ព្រះគម្ពីរខ្មែរសាកល ព្រួញរបស់ព្រះករុណាមុតណាស់ វាចូលក្នុងបេះដូងខ្មាំងសត្រូវរបស់ព្រះរាជា; ប្រជាជាតិទាំងឡាយដួលនៅក្រោមព្រះករុណា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រួញរបស់ព្រះអង្គ មុតចូលទៅក្នុងបេះដូងរបស់ខ្មាំងសត្រូវ សាសន៍ទាំងប៉ុន្មានដួលនៅក្រោម ព្រះបាទាព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រួញទ្រង់មុតឆៀបដល់បេះដូងរបស់ពួកខ្មាំងសត្រូវនៃ ព្រះករុណា សាសន៍ទាំងប៉ុន្មាននឹងដួលចុះនៅក្រោមទ្រង់។ អាល់គីតាប សូមឲ្យព្រួញដ៏មុតរបស់ស្តេច បានបាញ់ទម្លុះដើមទ្រូងរបស់ពួកសត្រូវ សូមឲ្យប្រជាជាតិទាំងឡាយ នៅក្រោមជើងរបស់ស្តេច។ |
ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យ ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។
មនុស្សទាំងប៉ុន្មានដែលស្ថិតនៅតាមស្រុក ដាច់ស្រយាលនៃផែនដី នឹងនឹកឃើញព្រះអម្ចាស់ ហើយនាំគ្នាបែរចិត្តមករកព្រះអង្គ ប្រជាជាតិទាំងមូល នឹងនាំគ្នាក្រាប ថ្វាយបង្គំព្រះអង្គ
ដ្បិតព្រួញរបស់ព្រះអង្គ បានធ្វើឲ្យទូលបង្គំឈឺចុកចាប់ ព្រះហស្ដរបស់ព្រះអង្គបានសង្កត់ មកលើទូលបង្គំ។
នៅរជ្ជកាលរបស់ស្ដេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ជនជាតិអ៊ីស្រាអែលនឹងរស់យ៉ាងសុខសាន្ត។ គេថ្វាយព្រះនាមស្ដេចនោះថា “ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។
ព្រះជាម្ចាស់បាននាំពួកគេចេញពីស្រុកអេស៊ីប ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ ពួកគេកម្ទេចប្រជាជាតិនានាដែលជាបច្ចាមិត្ត ហើយបំបាក់ឆ្អឹង និងបាញ់ព្រួញប្រហារ អ្នកទាំងនោះទៀតផង។
កាលបណ្ដាជនបានឮសេចក្ដីទាំងនេះ ពួកគេរំជួលចិត្តជាខ្លាំង ហើយសួរលោកពេត្រុស និងសាវ័កឯទៀតៗថា៖ «បងប្អូនអើយ! តើឲ្យយើងខ្ញុំធ្វើដូចម្ដេច?»។
អស់អ្នកដែលយល់ព្រមទទួលពាក្យរបស់លោក ក៏ទទួលពិធីជ្រមុជទឹក* ហើយនៅថ្ងៃនោះ មានមនុស្សប្រមាណបីពាន់នាក់ចូលមករួមក្នុងក្រុមសិស្ស*។
ប៉ុន្តែ ក្នុងចំណោមអស់អ្នកដែលបានឮព្រះបន្ទូល មានមនុស្សជាច្រើនជឿ ហើយចំនួនពួកគេបានកើនឡើង ប្រមាណប្រាំពាន់នាក់។
កាលក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នេះ គេក្រេវក្រោធជាខ្លាំង ហើយចង់សម្លាប់ក្រុមសាវ័កថែមទៀតផង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏ឮសុសសាយកាន់តែខ្លាំងឡើងៗ ចំនួនសិស្សនៅក្រុងយេរូសាឡឹមបានកើនឡើងជាច្រើនឥតគណនា ហើយមានពួកបូជាចារ្យ*ដ៏ច្រើនលើសលុបសុខចិត្តប្រតិបត្តិតាមជំនឿដែរ។
កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្ទេផាន។