ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 35:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ទេវតា​របស់​ព្រះ‌អម្ចាស់​ដេញ​តាម​ពួក​គេ សូម​ឲ្យ​ផ្លូវ​របស់​ពួក​គេ​ងងឹត​សូន្យ‌សុង និង​រអិល​ទៀត​ផង!។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ផ្លូវ​របស់ពួកគេ​ទៅជា​ងងឹត ហើយ​រអិល ទាំង​មាន​ទូតសួគ៌​របស់​ព្រះយេហូវ៉ា​ដេញតាម​ពួកគេ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​ផ្លូវ​របស់​គេ​ងងឹតសូន្យ​សុង ហើយ​រអិល ហើយ​ឲ្យ​ទេវតា​របស់​ព្រះ‌យេហូវ៉ា ដេញ​តាម​គេ​ផង!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​ផ្លូវ​គេ​បាន​ងងឹត ហើយ​រឥល ព្រម​ទាំង​មាន​ទេវតា​នៃ​ព្រះ‌យេហូវ៉ា​ដេញ​តាម​គេ​ដែរ

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ម៉ាឡា‌អ៊ីកាត់​របស់​អុលឡោះ‌តាអាឡា​ដេញ​តាម​ពួក​គេ សូម​ឲ្យ​ផ្លូវ​របស់​ពួក​គេ​ងងឹត​សូន្យ‌សុង និង​រអិល​ទៀត​ផង!។

សូមមើលជំពូក



ទំនុកតម្កើង 35:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ក៏​ត្រូវ​យក​គ្រឿង​បរិភោគ​ទាំង​ប៉ុន្មាន ទុក​ជា​ស្បៀង​អាហារ​សម្រាប់​បរិភោគ និង​ទុក​ជា​ចំណី​សម្រាប់​សត្វ​ដែរ»។


តាម​ពិត ព្រះអង្គ​បាន​ដាក់​ពួក​គេ នៅ​ជម្រាល​មួយ​ដ៏​រអិល ព្រះអង្គ​ធ្វើ​ឲ្យ​គេ​ធ្លាក់​ទៅ​ក្នុង​មហន្ត‌រាយ


រីឯ​ផ្លូវ​របស់​ជន​ពាល​វិញ ប្រៀប​បាន​នឹង​ភាព​ងងឹត​អន្ធការ គឺ​ពួក​គេ​មិន​អាច​មើល​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ជំពប់​ដួល​នោះ​ឃើញ​ឡើយ។


ចូរ​លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា មុន​ពេល​ព្រះអង្គ​នាំ​ភាព​ងងឹត​ចូល​មក ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ជំពប់​ជើង​ដួល​នៅ​លើ​ភ្នំ ដែល​គ្រប​ដណ្ដប់​ដោយ​ភាព​អន្ធការ។ អ្នក​រាល់​គ្នា​ទន្ទឹង​រង់‌ចាំ​ពន្លឺ​ថ្ងៃ តែ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា យប់​ដ៏​សែន​ងងឹត ព្រះអង្គ​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​នោះ​ក្លាយ​ទៅ​ជា ពពក​ដ៏​ខ្មៅ​ងងឹត។


ហេតុ​នេះ​ហើយ​បាន​ជា​ផ្លូវ​ដែល​គេ​ដើរ ក្លាយ​ទៅ​ជា​ផ្លូវ​រអិល និង​ងងឹត ពួក​គេ​នឹង​ជំពប់​ជើង​ដួល ដ្បិត​នៅ​ឆ្នាំ​ដែល​យើង​ត្រូវ​ដាក់​ទោស​ពួក​គេ យើង​នឹង​ធ្វើ​ឲ្យ​គ្រោះ​កាច​កើត​មាន​ដល់​ពួក​គេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។