ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំ ដូចសត្វសាហាវហែកសាច់ខ្ញុំ បញ្ចេញចង្កូមដាក់ខ្ញុំ ព្រះអង្គសម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
ទំនុកតម្កើង 35:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេចូលដៃជាមួយមនុស្សពាល ដែលនៅជុំវិញទូលបង្គំ ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។ ព្រះគម្ពីរខ្មែរសាកល ពួកគេសង្កៀតធ្មេញដាក់ខ្ញុំ ដូចជាមនុស្សចំអកឡកឡឺយដែលមិនគោរពព្រះនៅក្នុងពិធីជប់លៀង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រមាថមើលងាយទូលបង្គំឥតស្រាកស្រាន្ត ហើយសង្កៀតធ្មេញដាក់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបានសំញែងធ្មេញដាក់ទូលបង្គំ ដូចជាពួកអ្នកមានពុត ដែលប្រមាថ ក្នុងពេលលៀងលោមគ្នា អាល់គីតាប ពួកគេចូលដៃជាមួយមនុស្សពាល ដែលនៅជុំវិញខ្ញុំ ហើយសង្កៀតធ្មេញដាក់ខ្ញុំ។ |
ព្រះពិរោធរបស់ព្រះអង្គប្រហារខ្ញុំ ដូចសត្វសាហាវហែកសាច់ខ្ញុំ បញ្ចេញចង្កូមដាក់ខ្ញុំ ព្រះអង្គសម្លក់សម្លឹងមកខ្ញុំ ដូចបច្ចាមិត្ត។
មនុស្សអាក្រក់តែងតែឃុបឃិតប្រឆាំង នឹងមនុស្សសុចរិត ទាំងសង្កៀតធ្មេញដាក់មនុស្សសុចរិតទៀតផង
ខ្មាំងសត្រូវទាំងប៉ុន្មាននឹងនាំគ្នាប្រមាថនាង ពួកគេគ្រហឹម បញ្ចេញចង្កូម ទាំងពោលថា “យើងបានត្របាក់លេបវាហើយ! ថ្ងៃយើងទន្ទឹងរង់ចាំនោះមកដល់ហើយ យើងបានឃើញផ្ទាល់នឹងភ្នែកហើយ!”
បន្ទាប់មក គេបណ្ដើរព្រះយេស៊ូចេញពីដំណាក់លោកកៃផា ទៅបន្ទាយរបស់លោកទេសាភិបាល។ ពេលនោះ ភ្លឺស្រាងៗហើយ។ ជនជាតិយូដាពុំបានចូលក្នុងបន្ទាយទេ ព្រោះគេខ្លាចមានបាប នាំឲ្យធ្វើពិធីជប់លៀងក្នុងឱកាសបុណ្យចម្លង*មិនបាន ។
កាលសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់ឮដូច្នោះ គេក្រេវក្រោធជាខ្លាំង គេសង្កៀតធ្មេញដាក់លោកស្ទេផាន។
ហេតុនេះ យើងត្រូវធ្វើពិធីបុណ្យចម្លង ដោយមិនប្រើនំប៉័ងដែលមានមេម្សៅចាស់ ឬមេនៃអំពើអាក្រក់ និងអំពើថោកទាបនោះឡើយ គឺយើងប្រើនំប៉័ងឥតមេជាសញ្ញានៃចិត្តបរិសុទ្ធ និងចិត្តស្មោះត្រង់របស់យើង។