ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។
ទំនុកតម្កើង 32:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ គេដាក់ដែកបង្ខាំ និងចងបង្ហៀរ ដើម្បីញាក់វាឲ្យចុះចូល»។ ព្រះគម្ពីរខ្មែរសាកល កុំធ្វើដូចជាសេះ ឬដូចជាលាកាត់ ដែលមិនយល់អ្វីឡើយ បើមិនបញ្ជាដោយបង្ខាំ និងបង្ហៀរទេ វាមិនមកជិតអ្នកឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំធ្វើដូចជាសេះ ឬលាកាត់ដែលគ្មានប្រាជ្ញា ដែលត្រូវគេដាក់បង្ខាំ ហើយចងបង្ហៀរ ដើម្បីទប់ ក្រែងវាមិនស្ដាប់អ្នកនោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យឯងធ្វើដូចជាសេះ ឬលាកាត់ ដែលគ្មានប្រាជ្ញា ដែលគេត្រូវដាក់បង្ខាំ ហើយនឹងបង្ហៀរ ដើម្បីទប់វា ក្រែងវាមិនព្រមមកឯឯងនោះឡើយ អាល់គីតាប មិនត្រូវឆោតល្ងង់ដូចសេះ ឬលានោះឡើយ គេដាក់ដែកបង្ខាំ និងចងបង្ហៀរ ដើម្បីញាក់វាឲ្យចុះចូល»។ |
ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ ព្រះអង្គបន្ទាបបន្ថោកខ្ញុំ ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ តាមចិត្តរបស់ពួកគេ។
ព្រះអង្គប្រៀនប្រដៅឲ្យយើងមានចំណេះ ជាងសត្វដែលរស់នៅលើដី ព្រះអង្គប្រទានឲ្យយើងមានប្រាជ្ញា ជាងបក្សាបក្សីដែលហើរនៅលើមេឃ។
រំពាត់ខ្សែតីសម្រាប់វាយសេះ បង្ហៀរសម្រាប់ដាក់ក្នុងមាត់សត្វលា ហើយរំពាត់សម្រាប់វាយខ្នងមនុស្សខ្លៅ។
យើងឮអេប្រាអ៊ីមយំរៀបរាប់ថា: “ព្រះអង្គបានដាក់ទោសទូលបង្គំ ហើយទូលបង្គំក៏ទទួលទោស ដូចកូនគោដែលមិនទាន់ផ្សាំង។ សូមនាំទូលបង្គំឲ្យវិលមកវិញ នោះទូលបង្គំនឹងវិលមកវិញ ដ្បិតព្រះអង្គជាព្រះអម្ចាស់ និងជាព្រះរបស់ទូលបង្គំ។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រជាជនរបស់យើងល្ងីល្ងើណាស់ គេមិនស្គាល់យើងទេ ពួកគេសុទ្ធតែជាក្មេងឆោតល្ងង់ ឥតប្រាជ្ញា គឺពួកគេឆ្លាតតែខាងប្រព្រឹត្តអំពើអាក្រក់ តែមិនចេះធ្វើអំពើល្អឡើយ»។
ប្រសិនបើយើងដាក់ដែកបង្ខាំក្នុងមាត់សេះ ដើម្បីឲ្យវាស្ដាប់បង្គាប់យើង នោះយើងអាចញាក់ខ្លួនវាទាំងមូលឲ្យទៅណាក៏បាន។