មានតែព្រះអម្ចាស់មួយទេដែលពិតជាព្រះជាម្ចាស់ មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ ដែលពិតជាថ្មដាឲ្យយើងជ្រកកោន។
ទំនុកតម្កើង 18:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានតែព្រះអម្ចាស់មួយគត់ ដែលពិតជាព្រះជាម្ចាស់ មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ ដែលពិតជាថ្មដាសម្រាប់ឲ្យយើងជ្រកកោន។ ព្រះគម្ពីរខ្មែរសាកល ដ្បិតតើនរណាជាព្រះ ក្រៅពីព្រះយេហូវ៉ា? តើនរណាជាថ្មដា ក្រៅពីព្រះរបស់យើង? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ដ្បិតបើមិនមែនជាព្រះយេហូវ៉ាទេ តើអ្នកណាជាព្រះ? ហើយក្រៅពីព្រះនៃយើង តើអ្នកណាជាថ្មដា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតតើអ្នកណាជាព្រះ បើមិនមែនជាព្រះយេហូវ៉ាទេ ហើយក្រៅពីព្រះនៃយើងខ្ញុំ នោះតើអ្នកណាជាថ្មដា អាល់គីតាប មានតែអុលឡោះតាអាឡា ដែលពិតជាម្ចាស់តែមួយគត់ មានតែអុលឡោះជាម្ចាស់របស់យើងមួយគត់ប៉ុណ្ណោះ ដែលពិតជាថ្មដាសម្រាប់ឲ្យយើងជ្រកកោន។ |
មានតែព្រះអម្ចាស់មួយទេដែលពិតជាព្រះជាម្ចាស់ មានតែព្រះរបស់យើងមួយព្រះអង្គប៉ុណ្ណោះ ដែលពិតជាថ្មដាឲ្យយើងជ្រកកោន។
ព្រះអម្ចាស់អើយ ព្រះអង្គធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គជានិច្ច ព្រះអង្គនឹងការពារយើងខ្ញុំឲ្យរួច ពីកណ្ដាប់ដៃរបស់អ្នកទាំងនោះរហូតតទៅ
ឱព្រះអម្ចាស់អើយ ក្នុងចំណោមព្រះទាំងឡាយ គ្មានព្រះណាដូចព្រះអង្គទេ ហើយក៏គ្មានព្រះណាអាចធ្វើការអស្ចារ្យ ដូចព្រះអង្គឡើយ។
ព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះជាម្ចាស់គួរឲ្យជឿទុកចិត្ត ព្រះអង្គជាខែលការពារអស់អ្នកដែលមកជ្រកកោននឹងព្រះអង្គ។
យើងនេះហើយជាព្រះអម្ចាស់ គ្មានព្រះអម្ចាស់ណាផ្សេងទៀតឡើយ ក្រៅពីយើង គ្មានព្រះជាម្ចាស់ណាទេ ទោះបីអ្នកមិនស្គាល់យើងក្ដី ក៏យើងបានប្រគល់ឲ្យអ្នកមានឫទ្ធិអំណាច
ជនជាតិអ៊ីស្រាអែលពោលថា “ព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ មិនត្រឹមត្រូវទេ!”។ ជនជាតិអ៊ីស្រាអែលអើយ យើងប្រព្រឹត្តមិនត្រឹមត្រូវមែនឬ? គឺអ្នករាល់គ្នាវិញទេដែលប្រព្រឹត្តមិនត្រឹមត្រូវ។
ប៉ុន្តែ ខ្មាំងសត្រូវរបស់យើងដឹងស្រាប់ហើយថា ព្រះដែលជាថ្មដារបស់ពួកគេ ពុំអាចផ្ទឹមស្មើនឹងព្រះជាម្ចាស់ ដែលជាថ្មដារបស់យើងឡើយ។
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតឡើយ។ យើងផ្ដល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងទេ។
គ្មាននរណាម្នាក់វិសុទ្ធ* ដូចព្រះអម្ចាស់ទេ គ្មាននរណាម្នាក់ដូចព្រះអង្គឡើយ ហើយក៏គ្មានថ្មដាណារឹងមាំ ដូចព្រះនៃយើងដែរ។