ពេលខ្ញុំនិយាយពីសន្តិភាព ពួកគេបែរជាប្រកាសសង្គ្រាមទៅវិញ។
ខ្ញុំចង់បានសន្តិភាព ប៉ុន្តែនៅពេលខ្ញុំនិយាយ ពួកគេចង់បានសង្គ្រាមវិញ៕
ខ្ញុំស្វែងរកសេចក្ដីសុខ តែនៅពេលខ្ញុំនិយាយ គេចង់ប្រកាសសង្គ្រាមទៅវិញ។
ខ្ញុំចូលចិត្តខាងសេចក្ដីសុខ តែកាលណាខ្ញុំថាទៅ នោះគេចូលចិត្តតែចង់ច្បាំងវិញ។
ក្រុងរបស់យើងខ្ញុំជាក្រុងមួយចង់បានតែសេចក្ដីសុខ និងស្មោះត្រង់ជាងគេ ក្នុងស្រុកអ៊ីស្រាអែល។ រីឯលោកវិញ លោកចង់បំផ្លាញក្រុងនេះ ដែលជាក្រុងដ៏សំខាន់ក្នុងស្រុកអ៊ីស្រាអែល! ហេតុអ្វីបានជាលោកចង់បំផ្លាញក្រុងជាមត៌ករបស់ព្រះអម្ចាស់ដូច្នេះ?»។
ទូលបង្គំស្រឡាញ់ពួកគេ ប៉ុន្តែ ពួកគេបែរជាចោទប្រកាន់ទូលបង្គំ ទូលបង្គំបានអធិស្ឋានឲ្យពួកគេ។
ចូរងាកចេញពីអំពើអាក្រក់ ហើយប្រព្រឹត្តអំពើល្អវិញ ចូរខិតខំស្វែងរកសេចក្ដីសុខសាន្ត យ៉ាងអស់ពីចិត្ត។
ពួកគេមិនចេះនិយាយដោយសម្រួលទេ ផ្ទុយទៅវិញ គេតែងតែប្រឌិតរឿងផ្សេងៗ មួលបង្កាច់មនុស្សសន្សំសុខនៅក្នុងស្រុក។
អ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់ ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផង។
អ្នកណាកសាងសន្តិភាព អ្នកនោះមានសុភមង្គលហើយ ដ្បិតពួកគេនឹងមានឈ្មោះជាបុត្រ របស់ព្រះជាម្ចាស់!
ផ្នែកឯខាងបងប្អូន ប្រសិនបើបងប្អូនអាចធ្វើបាន ត្រូវរស់នៅដោយសុខសាន្តជាមួយមនុស្សទាំងអស់ទៅ។
ចូរខិតខំឲ្យបានសុខជាមួយមនុស្សទាំងអស់ ព្រមទាំងខិតខំឲ្យបានវិសុទ្ធ*ទៀតផង បើមិនបានវិសុទ្ធទេ គ្មាននរណាអាចឃើញព្រះអម្ចាស់ឡើយ។
លោកយែបថាក៏ចាត់គេឲ្យនាំពាក្យរបស់លោក ទៅទូលស្ដេចជនជាតិអាំម៉ូនសាជាថ្មីថា៖