ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលវិន័យដ៏សុចរិត ដែលព្រះអង្គបានបង្គាប់មក។
ទំនុកតម្កើង 119:171 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹងពោលពាក្យសរសើរតម្កើងព្រះអង្គ ឥតឈប់ឡើយ ដ្បិតព្រះអង្គបានបង្រៀនទូលបង្គំ ឲ្យស្គាល់ច្បាប់របស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យបបូរមាត់របស់ទូលបង្គំបង្ហូរចេញនូវពាក្យសរសើរតម្កើងផង ពីព្រោះព្រះអង្គបានបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បបូរមាត់ទូលបង្គំនឹងហូរចេញជាពាក្យសរសើរ ដ្បិតព្រះអង្គបង្រៀនឲ្យទូលបង្គំ ស្គាល់ច្បាប់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមអនុញ្ញាតឲ្យបបូរមាត់ទូលបង្គំ បានពោល ពាក្យសរសើរ ដ្បិតទ្រង់បង្រៀនអស់ទាំងបញ្ញត្តរបស់ទ្រង់ដល់ទូលបង្គំ អាល់គីតាប ខ្ញុំនឹងពោលពាក្យសរសើរតម្កើងទ្រង់ ឥតឈប់ឡើយ ដ្បិតទ្រង់បានបង្រៀនខ្ញុំ ឲ្យស្គាល់ហ៊ូកុំរបស់ទ្រង់។ |
ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដោយចិត្តទៀងត្រង់ ហើយពិចារណាមើលវិន័យដ៏សុចរិត ដែលព្រះអង្គបានបង្គាប់មក។
អ្នកលើកតម្កើងយើង គឺអ្នកដែលថ្វាយពាក្យ អរព្រះគុណទុកជាតង្វាយ ហើយយើងនឹងសង្គ្រោះអស់អ្នក ដែលដើរតាមមាគ៌ារបស់យើង»។
ព្រះជាម្ចាស់អើយ ព្រះអង្គបានប្រៀនប្រដៅទូលបង្គំ តាំងពីទូលបង្គំនៅក្មេង រហូតមកទល់ពេលនេះ ទូលបង្គំនៅតែប្រកាស អំពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គដដែល។
ឱព្រះអម្ចាស់អើយ អ្នកណាមានព្រះអង្គរំឭកដាស់តឿន ហើយយកក្រឹត្យវិន័យមកប្រៀនប្រដៅ អ្នកនោះមានសុភមង្គលហើយ!