ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:154 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ហើយ​រំដោះ​ទូលបង្គំ​ឲ្យ​មាន​សេរី‌ភាព​ផង សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូម​កាន់ក្ដី​ឲ្យ​ទូលបង្គំ ហើយ​ប្រោសលោះ​ទូលបង្គំ​ផង​! សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ការពារ​រឿង​ក្ដី​របស់​ទូល‌បង្គំ ហើយ​លោះ​ទូល‌បង្គំ សូម​ប្រទាន​ឲ្យ​ទូល‌បង្គំ​មាន​ជីវិត តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គផង!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ការ‌ពារ​រឿង​ក្តី​របស់​ទូលបង្គំ ហើយ​លោះ​ទូលបង្គំ​ផង សូម​ប្រោស​ឲ្យ​ទូលបង្គំ​មាន​កំឡាំង តាម​ព្រះ‌បន្ទូល​ទ្រង់

សូមមើលជំពូក

អាល់គីតាប

សូម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ហើយ​រំដោះ​ខ្ញុំ​ឲ្យ​មាន​សេរី‌ភាព​ផង សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ជីវិត​ឡើង​វិញ តាម​បន្ទូល​សន្យា​របស់​ទ្រង់!

សូមមើលជំពូក



ទំនុកតម្កើង 119:154
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​ខ្ញុំ​មាន​ទុក្ខ​ដូច​លោក​វិញ ខ្ញុំ​នឹង​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ ខ្ញុំ​លើក​យក​រឿង​ហេតុ​របស់​ខ្ញុំ មក​ទូល​ថ្វាយ​ព្រះអង្គ។


ទូលបង្គំ​បាន​ធ្លាក់​ខ្លួន​ដុន‌ដាប​យ៉ាង​ខ្លាំង សូម​ប្រោស​ឲ្យ​ទូលបង្គំ​បាន​រស់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះអង្គ​ផង។


សូម​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ជា​មួយ​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ គឺ​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​សន្យា ចំពោះ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។


ទូលបង្គំ​ប្រាថ្នា​ចង់​ធ្វើ​តាម​ព្រះ‌ឱវាទ​របស់​ព្រះអង្គ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ជីវិត​ឡើង​វិញ ដោយ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ!


ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ប្រឆាំង​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ទូលបង្គំ សូម​តយុទ្ធ​អស់​អ្នក​ដែល​តយុទ្ធ​នឹង​ទូលបង្គំ​ផង!។


ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើង រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ សូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ​ផង សូម​កាន់​ក្ដី​ទូលបង្គំ​តទល់​នឹង​មនុស្ស​ទមិឡ! សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​មនុស្ស​មាន​ល្បិច និង​មនុស្ស​ទុច្ចរិត។


ដ្បិត​ព្រះ‌អម្ចាស់​នឹង​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​ដក​ហូត​យក​ជីវិត​ពី​អស់​អ្នក​ដែល​រឹប‌អូស​យក​ទ្រព្យ​របស់​ពួក​គេ។


បពិត្រ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ព្រះអង្គ​ជា​ចៅ‌ក្រម​ដ៏​សុចរិត ព្រះអង្គ​ឈ្វេង​យល់​ចិត្ត​ថ្លើម​របស់​មនុស្ស យ៉ាង​ច្បាស់ ទូលបង្គំ​នឹង​ឃើញ​ព្រះអង្គ​រក​យុត្តិធម៌ ដោយ​ដាក់​ទោស​ពួក​គេ​ជា​មិន​ខាន ទូលបង្គំ​ប្រគល់​រឿង​ហេតុ​របស់​ទូលបង្គំ លើ​ព្រះអង្គ​ទាំង​ស្រុង។


ប៉ុន្តែ ព្រះ​ដែល​លោះ​ពួក​គេ ទ្រង់​ប្រកប​ដោយ​ឫទ្ធា‌នុភាព ព្រះអង្គ​មាន​នាម​ថា ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។ ព្រះអង្គ​ពិត​ជា​រក​យុត្តិធម៌​ឲ្យ​ពួក​គេ ហើយ​នាំ​សេចក្ដី​សុខ​មក​លើ​ទឹក​ដី និង​ធ្វើ​ឲ្យ អ្នក​ស្រុក​បាប៊ី‌ឡូន​កើត​ចលាចល។


ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល មក​កាន់​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​ថា៖ «យើង​នឹង​រក​យុត្តិធម៌​ឲ្យ​អ្នក យើង​នឹង​សង‌សឹក​ជំនួស​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ទន្លេ​នៅ​ក្រុង​បាប៊ី‌ឡូន ហួត‌ហែង​រហូត​ដល់​ប្រភព​ទឹក​របស់​វា។


ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​នឹង​ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់ ដ្បិត​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ។ គង់​តែ​មាន​ថ្ងៃ​ណា​មួយ ព្រះអង្គ​នឹង​ការពារ​ក្ដី​របស់​ខ្ញុំ ហើយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​មិន​ខាន។ ព្រះអង្គ​នឹង​នាំ​ខ្ញុំ​ចេញ​ទៅ​រក​ពន្លឺ ខ្ញុំ​នឹង​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ។


ម្នាល​កូន​ចៅ​ទាំង‌ឡាយ​អើយ ខ្ញុំ​សរសេរ​សេចក្ដី​ទាំង​នេះ​មក​អ្នក​រាល់​គ្នា ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​បាប។ ប៉ុន្តែ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប យើង​មាន​ព្រះ​ដ៏​ជួយ​ការពារ មួយ​ព្រះអង្គ គង់​នៅ​ទល់​មុខ​ព្រះ‌បិតា គឺ​ព្រះ‌យេស៊ូ​គ្រិស្ត​ដ៏​សុចរិត។


សូម​ព្រះ‌អម្ចាស់​ធ្វើ​ជា​ចៅ‌ក្រម កាត់​ក្ដី​ឲ្យ​យើង​ទាំង​ពីរ។ ព្រះអង្គ​នឹង​ពិនិត្យ‌ពិច័យ ហើយ​រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ ព្រះអង្គ​នឹង​ការ‌ពារ​ទូលបង្គំ ព្រម​ទាំង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ព្រះ‌ករុណា​ជា​មិន​ខាន»។


កាល​លោក​ដាវីឌ​ទូល​សេចក្ដី​ទាំង​នោះ​ចប់​សព្វ​គ្រប់​ហើយ ព្រះ‌បាទ​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ដាវីឌកូន​អើយ! នេះ​ពិត​ជា​សំឡេង​កូន​មែន​ឬ?»។ ព្រះ‌បាទ​សូល​ចាប់​ផ្ដើម​ទ្រង់​ព្រះ‌កន្សែង​យ៉ាង​ខ្លាំង។