ទំនុកតម្កើង 114:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ភ្នំនានាអើយ ហេតុដូចម្ដេចបានជាអ្នកនាំគ្នា លោតដូចពពែឈ្មោល? ភ្នំតូចៗទាំងឡាយអើយ ហេតុដូចម្ដេចបានជាអ្នកលោតដូចកូនចៀម? ព្រះគម្ពីរខ្មែរសាកល ភ្នំនានាអើយ ម្ដេចក៏អ្នកលោតកញ្ឆេងដូចជាចៀមឈ្មោលដូច្នេះ? ទីទួលទាំងឡាយអើយ ម្ដេចក៏អ្នកលោតកញ្ឆេងដូចជាកូនចៀមដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱភ្នំធំៗអើយ ហេតុអ្វីបានជាឯងលោតដូចចៀមឈ្មោល ឱភ្នំតូចៗអើយ ហេតុអ្វីបានជាលោត ដូចកូនចៀមដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នឹងអស់ទាំងភ្នំធំៗអើយ បានជាលោតដូចជាចៀមឈ្មោល ហើយឯងដែរ ភ្នំតូចៗអើយ បានជាលោត ដូចជាកូនចៀមដូច្នេះ អាល់គីតាប ភ្នំនានាអើយ ហេតុដូចម្ដេចបានជាអ្នកនាំគ្នា លោតដូចពពែឈ្មោល? ភ្នំតូចៗទាំងឡាយអើយ ហេតុដូចម្ដេចបានជាអ្នកលោតដូចកូនចៀម? |
ភ្នំនានានាំគ្នាលោតឡើងដូចពពែឈ្មោល ហើយភ្នំតូចៗទាំងឡាយក៏នាំគ្នាលោត ដូចកូនចៀមដែរ។
ព្រះអង្គធ្វើឲ្យដើមឈើទាំងនោះលោត ដូចកូនគោលោត ព្រះអង្គធ្វើឲ្យភ្នំលីបង់ និងភ្នំស៊ីរាន លោត ដូចកូនក្របីលោត។