គេចូលចិត្តដាក់បណ្ដាសា ដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ! គេមិនពេញចិត្តនឹងពរទេ ដូច្នេះ សូមកុំឲ្យមាននរណាជូនពរគេឡើយ!
ទំនុកតម្កើង 109:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីអ្នកទាំងនោះដាក់បណ្ដាសាទូលបង្គំ ក៏ដោយ ក៏ព្រះអង្គប្រទានពរឲ្យទូលបង្គំដែរ ប្រសិនបើពួកគេវាយប្រហារទូលបង្គំ ពួកគេមុខជាត្រូវបាក់មុខ ហើយទូលបង្គំដែលជាអ្នកបម្រើរបស់ព្រះអង្គ នឹងមានអំណរសប្បាយ។ ព្រះគម្ពីរខ្មែរសាកល ទុកឲ្យពួកគេដាក់បណ្ដាសាចុះ រីឯព្រះអង្គវិញ ព្រះអង្គនឹងប្រទានពរ; កាលណាពួកគេក្រោកឡើង ពួកគេនឹងអាម៉ាស់មុខ រីឯបាវបម្រើរបស់ព្រះអង្គនឹងអរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទុកឲ្យគេជេរប្រទេចចុះ តែព្រះអង្គវិញនឹងប្រទានពរ! កាលណាគេងើបឡើង គេនឹងត្រូវខ្មាស តែឯអ្នកបម្រើព្រះអង្គវិញ នឹងអរសប្បាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឲ្យគេជេរប្រទេចចុះ តែសូមទ្រង់ប្រទានពរវិញ កាលណាគេលើកគ្នាឡើង នោះគេនឹងត្រូវមាន សេចក្ដីខ្មាស តែអ្នកបំរើទ្រង់នឹងអរសប្បាយវិញ អាល់គីតាប ទោះបីអ្នកទាំងនោះដាក់បណ្ដាសាខ្ញុំ ក៏ដោយ ក៏ទ្រង់ប្រទានពរឲ្យខ្ញុំដែរ ប្រសិនបើពួកគេវាយប្រហារខ្ញុំ ពួកគេមុខជាត្រូវបាក់មុខ ហើយខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នឹងមានអំណរសប្បាយ។ |
គេចូលចិត្តដាក់បណ្ដាសា ដូច្នេះ សូមឲ្យគេត្រូវបណ្ដាសាចុះ! គេមិនពេញចិត្តនឹងពរទេ ដូច្នេះ សូមកុំឲ្យមាននរណាជូនពរគេឡើយ!
ការដាក់បណ្ដាសាដោយឥតហេតុផល គ្មានបានការអ្វីទេ គឺប្រៀបដូចជាសត្វចាប និងសត្វត្រចៀកកាំដែលហើរ តែមិនព្រមទំ។
ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកបាឡាមថា៖ «កុំទៅជាមួយពួកគេឡើយ ហើយក៏មិនត្រូវដាក់បណ្ដាសាប្រជាជននោះដែរ ដ្បិតយើងបានឲ្យពរពួកគេរួចហើយ!»។
ទូលបង្គំបានទទួលបញ្ជាពីព្រះអង្គ ដើម្បីឲ្យពរប្រជាជននេះ បើព្រះជាម្ចាស់ឲ្យពរ នោះទូលបង្គំមិនអាចផ្លាស់ប្ដូរទេ។
មន្តអាគមមិនអាចធ្វើអ្វីយ៉ាកុបបានទេ អំពើធ្មប់ក៏មិនអាចធ្វើអ្វីអ៊ីស្រាអែលដែរ។ នៅពេលកំណត់ គេនឹងថ្លែងអំពីការអស្ចារ្យ ដែលព្រះជាម្ចាស់ធ្វើចំពោះយ៉ាកុប និងអ៊ីស្រាអែល។
អ្នករាល់គ្នាក៏ដូច្នោះដែរ ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ត ប៉ុន្តែ ខ្ញុំនឹងជួបអ្នករាល់គ្នាសាជាថ្មី អ្នករាល់គ្នានឹងសប្បាយចិត្ត ហើយគ្មាននរណាដកយកអំណរសប្បាយចេញពីចិត្តអ្នករាល់គ្នាឡើយ។
ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្តលះបង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាង ឥតខ្លាចខ្មាស សោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។