សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់!
ទំនុកតម្កើង 109:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យបណ្ដាសាបានដូចជាសម្លៀកបំពាក់ បិទបាំងកាយពួកគេ ហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យវាបានដូចសម្លៀកបំពាក់ដែលរុំលើគេ និងដូចខ្សែក្រវាត់ដែលគេក្រវាត់ជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យការជេប្រទេចនោះ បានដូចជាសម្លៀកបំពាក់ ដែលហ៊ុមព័ទ្ធនៅជុំវិញខ្លួនវា ហើយដូចជាខ្សែក្រវាត់ ដែលរឹតនៅចង្កេះវាជានិច្ច»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យការនោះបានសំរាប់វា ដូចជាសំលៀកបំពាក់ ដែលវាតែងស្លៀកពាក់ ហើយជាខ្សែក្រវាត់ដែលវារឹតនៅចង្កេះជានិច្ចដែរ អាល់គីតាប សូមឲ្យបណ្ដាសាបានដូចជាសម្លៀកបំពាក់ បិទបាំងកាយពួកគេ ហើយរុំព័ទ្ធខ្លួនគេជានិច្ចដូចខ្សែក្រវាត់។ |
សូមឲ្យគេយកបណ្ដាសាគ្របដណ្ដប់ពីលើគេ សូមឲ្យបណ្ដាសាចូលទៅក្នុងខ្លួនគេដូចទឹក ហើយចូលទៅក្នុងឆ្អឹងគេដូចខ្លាញ់!
សូមឲ្យអស់អ្នកដែលចោទប្រកាន់ទូលបង្គំ ត្រូវអាម៉ាស់មុខ សូមឲ្យសេចក្ដីអាម៉ាស់ នៅជាប់ជាមួយពួកគេរហូតតទៅ!
យើងនឹងធ្វើឲ្យខ្មាំងសត្រូវរបស់គេ ត្រូវអាម៉ាស់មុខជាខ្លាំង តែយើងនឹងឲ្យរាជ្យរបស់គេ បានថ្កុំថ្កើងរុងរឿង»។
សូមឲ្យពួកអ្នកដែលអរសប្បាយ នៅពេលឃើញទូលបង្គំវេទនា ត្រូវអាម៉ាស់ ហើយបាក់មុខទាំងអស់គ្នា! សូមឲ្យពួកអ្នកដែលព្រហើនដាក់ទូលបង្គំ ត្រូវអាម៉ាស់មុខបាត់បង់កិត្តិយស។