ពួកគេដើររាវពពើមនៅក្នុងទីងងឹត គ្មានពន្លឺ ព្រះអង្គធ្វើឲ្យពួកគេលែងដឹងខុសត្រូវ ដូចមនុស្សស្រវឹងស្រា។
ទំនុកតម្កើង 107:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹង គេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។ ព្រះគម្ពីរខ្មែរសាកល ពួកគេយោលយោកចុះឡើង ហើយដើរទ្រេតទ្រោតដូចមនុស្សស្រវឹង រីឯអស់ទាំងប្រាជ្ញារបស់ពួកគេក៏អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេឃ្លេងឃ្លោងចុះឡើង ដើរទទ្រេតទទ្រោត ដូចមនុស្សស្រវឹង ហើយគេក៏ទាល់ប្រាជ្ញា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេឃ្លេងឃ្លោងចុះឡើង ហើយដើរទទ្រេតទទ្រោត ដូចជាមនុស្សស្រវឹង គេក៏ទាល់ប្រាជ្ញាទៅ អាល់គីតាប ពួកគេវិលវល់ ហើយធីងធោងដូចមនុស្សស្រវឹង គេលែងដឹងថាត្រូវធ្វើយ៉ាងណាទៀតហើយ។ |
ពួកគេដើររាវពពើមនៅក្នុងទីងងឹត គ្មានពន្លឺ ព្រះអង្គធ្វើឲ្យពួកគេលែងដឹងខុសត្រូវ ដូចមនុស្សស្រវឹងស្រា។
ខ្ញុំមិនចង់និយាយទៅកាន់ព្រះអង្គទេ ដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យព្រះអង្គបំផ្លាញខ្ញុំ។
ព្រះអម្ចាស់នឹងធ្វើឲ្យពួកគេឡប់ស្មារតី ពួកគេនឹងនាំស្រុកអេស៊ីបឲ្យវង្វេង ក្នុងគ្រប់ វិស័យទាំងអស់ គឺប្រៀបដូចជាមនុស្សប្រមឹក ដើររអិលដួលនៅក្នុងកំអួតរបស់ខ្លួន។
យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស និងរកគ្រូទាយឲ្យជួយ។
ឃ្លីងឃ្លោងដូចមនុស្សស្រវឹង ហើយទ្រេតទ្រោតដូចខ្ទមត្រូវខ្យល់បក់បោក ព្រោះអំពើបាបរបស់ផែនដីធ្ងន់ធ្ងរណាស់ ផែនដីត្រូវរលំ ក្រោកឡើងវិញពុំរួចឡើយ។
ចូរស្រឡាំងកាំង ហើយភ្ញាក់ផ្អើលទៅ ចូរបិទភ្នែក ធ្វើជាមនុស្សខ្វាក់ទៅ! ចូរស្រវឹង តែមិនមែនស្រវឹងស្រាទេ ចូរដើរទ្រេតទ្រោត តែមិនមែនដោយសារ អំណាចរបស់គ្រឿងស្រវឹងណាដែរ