តើមាននរណាបង្ហាញឲ្យអ្នកឃើញ ទ្វារស្ថានមច្ចុរាជ ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ?
ទំនុកតម្កើង 107:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេលេបអាហារលែងចូលទៀតហើយ គឺគេនៅជិតសេចក្ដីស្លាប់។ ព្រះគម្ពីរខ្មែរសាកល ព្រលឹងរបស់ពួកគេខ្ពើមអាហារគ្រប់មុខ ហើយខិតទៅជិតខ្លោងទ្វារនៃសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេស្អប់ខ្ពើមអាហារគ្រប់មុខ ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រលឹងគេតែងតែខ្ពើមអាហារគ្រប់មុខ ហើយគេចូលទៅជិតទ្វារនៃសេចក្ដីស្លាប់ អាល់គីតាប គេលេបអាហារលែងចូលទៀតហើយ គឺគេនៅជិតសេចក្ដីស្លាប់។ |
តើមាននរណាបង្ហាញឲ្យអ្នកឃើញ ទ្វារស្ថានមច្ចុរាជ ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ?
ឱព្រះអម្ចាស់អើយ សូមអាណិតអាសូរទូលបង្គំផង សូមទតមើលទូលបង្គំដែលរងទុក្ខលំបាក ព្រោះតែពួកខ្មាំងសត្រូវ មានតែព្រះអង្គទេ ដែលអាចនាំទូលបង្គំឲ្យរួចពីសេចក្ដីស្លាប់
«ខ្ញុំនឹកថា ខ្ញុំរស់បានតែពាក់កណ្ដាលអាយុ ហើយខ្ញុំត្រូវលាចាកលោកនេះ ទៅកាន់ស្ថានមនុស្សស្លាប់ ដើម្បីបន្តអាយុជីវិត ដែលនៅសល់នៅស្ថាននោះ។