ពួកគេយកកូនប្រុសកូនស្រីទៅធ្វើបូជាយញ្ញ ពួកគេតែងតែបញ្ជាន់រូប និងប្រើមន្តអាគម។ ពួកគេបណ្ដោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាហេតុបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
ទំនុកតម្កើង 106:38 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួន ដែលគ្មានកំហុស ដើម្បីធ្វើយញ្ញបូជាឲ្យព្រះក្លែងក្លាយ នៅស្រុកកាណាន ឃាតកម្មទាំងនោះបណ្ដាលឲ្យទឹកដី របស់ពួកគេលែងវិសុទ្ធទៀត។ ព្រះគម្ពីរខ្មែរសាកល ពួកគាត់បង្ហូរឈាមមនុស្សឥតទោស គឺឈាមរបស់កូនប្រុសកូនស្រីរបស់ខ្លួន ដែលពួកគាត់បានថ្វាយជាយញ្ញបូជាដល់រូបបដិមាកររបស់ពួកកាណាន ទឹកដីនោះក៏សៅហ្មងដោយឈាម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេកម្ចាយឈាមមនុស្សដែលគ្មានទោស គឺជាឈាមកូនប្រុសកូនស្រីរបស់ខ្លួន ដែលគេយកទៅធ្វើយញ្ញបូជា ឲ្យរូបព្រះនៅស្រុកកាណាន ហើយស្រុកនោះក៏ត្រឡប់ជាស្មោកគ្រោក ដោយសារឈាម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏កំចាយឈាមដែលគ្មានទោស គឺជាឈាមរបស់កូនប្រុសកូនស្រីគេ ដែលគេបូជាថ្វាយដល់អស់ទាំងរូបព្រះនៅស្រុកកាណាន ដូច្នេះ ស្រុកក៏ត្រឡប់ជាស្មោកគ្រោកដោយសារឈាម អាល់គីតាប ពួកគេប្រហារជីវិតកូនប្រុសកូនស្រីរបស់ខ្លួន ដែលគ្មានកំហុស ដើម្បីធ្វើយញ្ញបូជាឲ្យព្រះក្លែងក្លាយ នៅស្រុកកាណាន ឃាតកម្មទាំងនោះបណ្ដាលឲ្យទឹកដី របស់ពួកគេលែងវិសុទ្ធទៀត។ |
ពួកគេយកកូនប្រុសកូនស្រីទៅធ្វើបូជាយញ្ញ ពួកគេតែងតែបញ្ជាន់រូប និងប្រើមន្តអាគម។ ពួកគេបណ្ដោយខ្លួនប្រព្រឹត្តអំពើដ៏អាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាហេតុបណ្ដាលឲ្យព្រះអង្គទ្រង់ព្រះពិរោធ។
ក្រៅពីអំពើបាបដែលព្រះបាទម៉ាណាសេនាំប្រជាជនយូដាឲ្យប្រព្រឹត្តអំពើអាក្រក់ ដែលមិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ស្ដេចក៏បានបង្ហូរឈាមជនស្លូតត្រង់ជាច្រើន រហូតដល់ក្រុងយេរូសាឡឹមមានពាសពេញទៅដោយឈាម។
ហើយទ្រង់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះ ព្រះអម្ចាស់មិនសព្វព្រះហឫទ័យអត់ទោសឲ្យឡើយ។
កាលណាអ្នករាល់គ្នាលើកដៃប្រណម្យ យើងងាកមុខចេញ ទោះបីអ្នករាល់គ្នាអធិស្ឋានច្រើនយ៉ាងណាក្ដី ក៏យើងមិនព្រមស្ដាប់ដែរ ព្រោះដៃអ្នករាល់គ្នាប្រឡាក់ដោយឈាម។
ផែនដីក្លាយទៅជាអាស្រូវ ដោយសារមនុស្សជាន់ឈ្លី គឺពួកគេបានបំពានលើក្រឹត្យវិន័យ ពួកគេរំលោភច្បាប់របស់ព្រះអម្ចាស់ ហើយពួកគេបានផ្ដាច់ សម្ពន្ធមេត្រីអស់កល្បជានិច្ច ដែលព្រះអង្គចងជាមួយគេ។
ដ្បិតព្រះអម្ចាស់យាងចេញពីព្រះដំណាក់ ដើម្បីដាក់ទោសមនុស្សនៅផែនដី ដែលបានប្រព្រឹត្តអំពើទុច្ចរិត។ ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត នៅលើផែនដី នឹងលាក់លែងជិតទៀតហើយ ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ គេសម្លាប់ទៀតដែរ។
ប្រជាជនយូដាបោះបង់ចោលយើង ពួកគេធ្វើឲ្យកន្លែងនេះក្លាយទៅជាសៅហ្មង គឺពួកគេថ្វាយសក្ការបូជាគោរពដល់ព្រះដទៃ ជាព្រះដែលពុំបានជួយថែរក្សាពួកគេផ្ទាល់ ឬដូនតារបស់ពួកគេ ឬស្ដេចរបស់ជនជាតិយូដាទាល់តែសោះ។ ពួកគេធ្វើឲ្យកន្លែងនេះប្រឡាក់ពេញដោយឈាមរបស់ជនស្លូតត្រង់។
អាវរបស់អ្នកប្រឡាក់ទៅដោយឈាម របស់ជនក្រីក្រ គឺឈាមមនុស្សស្លូតត្រង់ដែលពុំបានទម្លុះ ទ្វារប្លន់យកទ្រព្យសម្បត្តិរបស់អ្នកឡើយ។
នាងពុំស្កប់ចិត្តនឹងអំពើពេស្យាចារទេ គឺនាងបានយកកូនប្រុសកូនស្រីដែលនាងបានបង្កើតឲ្យយើង ទៅធ្វើយញ្ញបូជាដល់រូបទាំងនោះទៀតផង!
ចូរពោលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដោយប្រជាជននៅក្រុងនេះកាប់សម្លាប់គ្នា និងធ្វើឲ្យខ្លួនសៅហ្មង ព្រោះតែគោរពព្រះក្លែងក្លាយដែលពួកគេបានសូន ថ្ងៃកំណត់របស់ពួកគេមកដល់ហើយ។
«ចូររៀបចំច្រវាក់ ដ្បិតស្រុកនេះពោរពេញដោយអំពើឧក្រិដ្ឋ ទីក្រុងពោរពេញដោយអំពើឃោរឃៅ។
មិនត្រូវយកកូនចៅរបស់អ្នកទៅឲ្យគេធ្វើយញ្ញបូជាចំពោះព្រះម៉ូឡុកឡើយ កុំបង្អាប់ព្រះនាមនៃព្រះរបស់អ្នកឲ្យសោះ។ យើងជាព្រះអម្ចាស់។
ស្រុកទេសបានក្លាយទៅជាសៅហ្មង ហេតុនេះហើយបានជាយើងដាក់ទោសអ្នកស្រុក ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។
មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នាទៅរស់នៅក្លាយជាសៅហ្មងឡើយ ដ្បិតការបង្ហូរឈាមបណ្ដាលឲ្យស្រុកទៅជាសៅហ្មង។ កុំយកអ្វីផ្សេងទៀតមកជម្រះស្រុកឲ្យរួចពីភាពសៅហ្មង ព្រោះតែការបង្ហូរឈាមក្រៅពីឈាមរបស់ឃាតក។
រីឯអ្នកវិញ ត្រូវលុបបំបាត់ការសម្លាប់ជនស្លូតត្រង់ឲ្យអស់ពីចំណោមអ្នក ហើយប្រព្រឹត្តតែអំពើត្រឹមត្រូវដែលគាប់ព្រះហឫទ័យព្រះអម្ចាស់»។