ដ្បិតព្រះអង្គប្រទានឲ្យគេមានសិរីជោគជ័យ។ យើងខ្ញុំបានថ្កុំថ្កើង ដោយសារព្រះអង្គប្រោសប្រទានឲ្យ។
ទំនុកតម្កើង 106:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបែរជាយករូបសត្វដែលស៊ីស្មៅ មកថ្វាយបង្គំជំនួសព្រះជាម្ចាស់ ប្រកបដោយសិរីរុងរឿងវិញ។ ព្រះគម្ពីរខ្មែរសាកល គឺពួកគាត់ប្ដូរព្រះនៃសិរីរុងរឿងរបស់ពួកគាត់ នឹងរូបគោបាដែលស៊ីស្មៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានប្តូរយករូបដូចគោដែលស៊ីស្មៅ ជំនួសព្រះដែលប្រកបដោយសិរីល្អវិញ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺយ៉ាងនោះដែលគេបានប្តូរព្រះដ៏ជាសិរីល្អនៃគេ ឲ្យបានជារូបដូចគោដែលស៊ីស្មៅវិញ អាល់គីតាប ពួកគេបែរជាយករូបសត្វដែលស៊ីស្មៅ មកថ្វាយបង្គំជំនួសអុលឡោះ ប្រកបដោយសិរីរុងរឿងវិញ។ |
ដ្បិតព្រះអង្គប្រទានឲ្យគេមានសិរីជោគជ័យ។ យើងខ្ញុំបានថ្កុំថ្កើង ដោយសារព្រះអង្គប្រោសប្រទានឲ្យ។
លោកអើរ៉ុនយកក្រវិលទាំងនោះទៅសិតធ្វើជារូបកូនគោមួយ។ បន្ទាប់មក ពួកគេស្រែកឡើងថា៖ «អ៊ីស្រាអែលអើយ នេះជាព្រះដែលបាននាំអ្នកចេញពីស្រុកអេស៊ីប!»។
តើមានប្រជាជាតិណាមួយផ្លាស់ប្ដូរ ព្រះរបស់ខ្លួនឬទេ? (តាមពិត ព្រះទាំងនោះ ពុំមែនជាព្រះពិតប្រាកដទេ)។ រីឯប្រជាជនរបស់យើងវិញ គេបានផ្លាស់ប្ដូរ ព្រះដែលផ្ដល់ឲ្យគេមានសិរីរុងរឿង ហើយបែរជានាំគ្នាគោរពព្រះដែល ឥតបានការទៅវិញ។