ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើឲ្យលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។
ទំនុកតម្កើង 104:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដើម ព្រះអង្គយកមហាសាគរ មកគ្របពីលើផែនដីទាំងមូល ហើយសូម្បីតែកំពូលភ្នំ ក៏មានទឹកគ្របពីលើដែរ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានគ្របដណ្ដប់ផែនដីដោយទីជម្រៅដូចសម្លៀកបំពាក់; ទឹកដ៏ច្រើនឈរខ្ពស់ជាងភ្នំនានា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានគ្របផែនដីដោយទឹកជ្រៅ ដូចគ្របដោយអាវ មហាសាគរក៏ឡើងខ្ពស់ជាងភ្នំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានគ្របផែនដីដោយទឹកជ្រៅ ដូចជាគ្របដោយអាវ ទឹកនោះក៏គ្របអស់ទាំងភ្នំផង អាល់គីតាប នៅគ្រាដើម ទ្រង់យកមហាសាគរ មកគ្របពីលើផែនដីទាំងមូល ហើយសូម្បីតែកំពូលភ្នំ ក៏មានទឹកគ្របពីលើដែរ |
ទឹកជន់ឡើងកាន់តែខ្លាំងនៅលើផែនដី ធ្វើឲ្យលិចភ្នំខ្ពស់ៗទាំងប៉ុន្មាននៅក្រោមមេឃនេះ។
គេនិយាយដូច្នេះមកពីគេធ្វើជាភ្លេចថា កាលពីបុរាណ ផ្ទៃមេឃ និងផែនដី កកើតចេញពីទឹក ហើយផ្សំឡើងពីធាតុទឹក ដោយសារព្រះបន្ទូលរបស់ព្រះជាម្ចាស់។