កម្លាំងរបស់ទូលបង្គំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងទូលបង្គំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ទូលបង្គំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
ដានីយ៉ែល 5:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះភ័ក្ត្ររបស់ព្រះអង្គប្រែជាស្លេកស្លាំង ទ្រង់រំជួលព្រះហឫទ័យ មានព្រះកាយពលទន់ខ្សោយ និងព្រះបាទាញាប់ញ័រ។ ព្រះគម្ពីរខ្មែរសាកល រួចទឹកមុខរបស់ស្ដេចក៏ផ្លាស់ប្ដូរ ហើយគំនិតរបស់ទ្រង់ក៏ធ្វើឲ្យទ្រង់តក់ស្លុត សន្លាក់ចង្កេះរបស់ទ្រង់ក៏ល្វើយទៅ ហើយជង្គង់របស់ទ្រង់ក៏ទង្គិចគ្នា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ព្រះភក្ត្របំព្រងរបស់ស្តេចក៏ផ្លាស់ប្រែ ហើយគំនិតស្ដេចក៏នាំឲ្យព្រួយបារម្ភ ព្រះកាយពលទន់ខ្សោយ ហើយជង្គង់ស្ដេចប្រដំគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ព្រះភក្ត្របំព្រងនៃស្តេចក៏ផ្លាស់ប្រែទៅ ហើយគំនិតទ្រង់ក៏នាំឲ្យបារម្ភព្រួយវិញ កំឡាំងទ្រង់ក៏ល្វើយទៅ ហើយព្រះជង្ឃទ្រង់ប្រដំគ្នា អាល់គីតាប មុខរបស់ស្តេចប្រែជាស្លេកស្លាំង គាត់រំជួលចិត្ត មានរូបកាយទន់ខ្សោយ និងជើងញាប់ញ័រ។ |
កម្លាំងរបស់ទូលបង្គំកាន់តែខ្សោយទៅៗ ប្រៀបដូចជាទឹកហូរមិនត្រឡប់វិញឡើយ ឆ្អឹងទូលបង្គំទាំងប៉ុន្មានដាច់ចេញពីគ្នា ហើយទឹកចិត្តក្លាហានរបស់ទូលបង្គំ រលាយបាត់អស់ទៅដូចក្រមួនត្រូវថ្ងៃ។
សូមឲ្យភ្នែករបស់គេត្រឡប់ ទៅជាងងឹតមើលអ្វីលែងឃើញ ហើយសូមឲ្យគេកោងខ្នងរហូតតទៅ!
ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់នឿយហត់ គ្មាននរណាម្នាក់បាក់កម្លាំង ហើយក៏គ្មាននរណាម្នាក់ងោកងុយ ឬដេកលង់លក់ដែរ។ គ្មាននរណាម្នាក់ដោះខ្សែក្រវាត់ចេញពីចង្កេះ ឬស្រាយខ្សែស្បែកជើងសោះឡើយ។
ស្ដេចស្រុកបាប៊ីឡូនបានឮដំណឹងនេះ ក៏ទន់ដៃទន់ជើង អន្ទះសា និងឈឺចាប់ដូចស្ត្រីហៀបនឹងសម្រាលកូន។
ពេលពួកគេសួរអ្នកថា ហេតុអ្វីបានជាលោកស្រែកថ្ងូរដូច្នេះ? ត្រូវឆ្លើយទៅពួកគេវិញថា: ខ្ញុំស្រែកថ្ងូរ ព្រោះខ្ញុំបានទទួលដំណឹងមួយ មនុស្សទាំងអស់នឹងភ័យស្លន់ស្លោ គេបាក់ទឹកចិត្ត ហើយទន់ដៃទន់ជើងទាំងអស់គ្នា ដ្បិតហេតុការណ៍នោះមកដល់ហើយ» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
នៅឆ្នាំទីពីរនៃរជ្ជកាលព្រះចៅនេប៊ូក្នេសា ទ្រង់បានយល់សុបិននិមិត្ត ដែលធ្វើឲ្យទ្រង់ខ្វល់ព្រះហឫទ័យ មិនអាចផ្ទំលក់ទៀតបានឡើយ។
ពេលនោះ ព្រះចៅនេប៊ូក្នេសាទ្រង់ខ្ញាល់នឹងលោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោយ៉ាងខ្លាំង ព្រះភ័ក្ត្ររបស់ស្ដេចបានផ្លាស់ប្រែ។ ទ្រង់ក៏បញ្ជាឲ្យគេដុតឡភ្លើងឲ្យក្ដៅជាងធម្មតាប្រាំពីរដង
ពេលនោះ លោកដានីយ៉ែល ហៅបេលថិស្សាសារក៏តក់ស្លុតអស់មួយសន្ទុះ ដ្បិតការលាក់កំបាំងដែលលោកដឹងនៅក្នុងចិត្តគំនិត នាំឲ្យលោកភ័យរន្ធត់ជាខ្លាំង។ ព្រះរាជាមានរាជឱង្ការមកកាន់លោកសាជាថ្មីថា៖ «លោកបេលថិស្សាសារអើយ សូមកុំភ័យរន្ធត់ ព្រោះតែសុបិននេះ និងអត្ថន័យរបស់វាអី!»។ លោកបេលថិស្សាសារទូលស្ដេចថា៖ «បពិត្រព្រះករុណាជាអម្ចាស់ សូមឲ្យសុបិននេះធ្លាក់ទៅលើខ្មាំងសត្រូវរបស់ព្រះករុណា ហើយឲ្យន័យរបស់វាធ្លាក់ទៅលើបច្ចាមិត្តរបស់ព្រះករុណាវិញ!
យើងបានសុបិនធ្វើឲ្យយើងភ័យតក់ស្លុតជាខ្លាំង។ សូម្បីតែនៅលើក្រឡាបន្ទំ យើងនៅតែនឹកគិតអំពីសុបិននេះជានិច្ច ហើយចិត្តយើងខ្វាយខ្វល់ណាស់។
ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលព្រះរាជាទតឃើញម្រាមដៃដែលកំពុងតែសរសេរនោះ
«សេចក្ដីនេះចប់តែប៉ុណ្ណេះ។ ខ្ញុំ ដានីយ៉ែល ភ័យតក់ស្លុតជាខ្លាំង ហេតុការណ៍ដែលខ្ញុំបានដឹងនៅក្នុងចិត្ត បានធ្វើឲ្យខ្ញុំស្លេកស្លាំង តែខ្ញុំរក្សាពាក្យពេចន៍ទាំងនេះទុកនៅក្នុងចិត្ត»។
ចូរសម្លាប់រង្គាល ចូរកម្ទេច ចូរបំផ្លាញឲ្យអស់ទៅ! អ្នកក្រុងនោះអស់កម្លាំងចិត្ត ទន់ជង្គង់ ញ័រខ្លួន និងមានទឹកមុខស្លេកស្លាំង។