ស្ដេចពុំបានសារភាពកំហុសដូចព្រះបាទម៉ាណាសេ ជាបិតា បានសារភាពនោះឡើយ គឺព្រះបាទអាំម៉ូនប្រព្រឹត្តអំពើបាបជាងបិតាទៅទៀត។
ដានីយ៉ែល 5:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បពិត្រព្រះករុណាបេលសាសារជាព្រះរាជបុត្រ ទោះបីព្រះករុណាជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ទ្រង់ពុំបានបន្ទាបខ្លួនដែរ ព្រះគម្ពីរខ្មែរសាកល “រីឯព្រះករុណាវិញ បេលសាសារបុត្ររបស់នេប៊ូក្នេសាអើយ ទោះបីជាព្រះករុណាបានជ្រាបការទាំងអស់នេះក៏ដោយ ក៏ព្រះករុណាមិនបានបន្ទាបព្រះទ័យរបស់ព្រះករុណាដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បពិត្រព្រះករុណាបេលសាសារ ជាព្រះរាជបុត្រ ទោះបើទ្រង់ជ្រាបហេតុការណ៍ទាំងនោះហើយក្ដី ក៏ព្រះហឫទ័យរបស់ព្រះករុណាមិនបានបន្ទាបដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់ ដែលជាព្រះរាជបុត្រ ឱបេលសាសារអើយ ទោះបើទ្រង់បានជ្រាបរឿងទាំងនោះហើយក៏ដោយ គង់តែទ្រង់មិនបានបន្ទាបព្រះទ័យដែរ អាល់គីតាប សូមជម្រាបស្តេចបេលសាសារជាបុត្រ ទោះបីស្តេចជ្រាបហេតុការណ៍ទាំងនោះក្ដី ក៏ស្តេចពុំបានបន្ទាបខ្លួនដែរ |
ស្ដេចពុំបានសារភាពកំហុសដូចព្រះបាទម៉ាណាសេ ជាបិតា បានសារភាពនោះឡើយ គឺព្រះបាទអាំម៉ូនប្រព្រឹត្តអំពើបាបជាងបិតាទៅទៀត។
ព្រះបាទសេដេគាប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់ស្ដេចទេ ហើយពេលព្យាការីយេរេមាថ្លែងព្រះបន្ទូលក្នុងនាមព្រះអម្ចាស់ ក៏ស្ដេចពុំព្រមសារភាពកំហុសដែរ។
ទូលបង្គំនឹងថ្លែងអំពីដំបូន្មានរបស់ព្រះអង្គ ប្រាប់ស្ដេចនានា ទូលបង្គំនឹងមិនខ្មាសសោះឡើយ។
លោកម៉ូសេ និងលោកអើរ៉ុនទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ជាព្រះរបស់ជនជាតិហេប្រឺ មានព្រះបន្ទូលដូចតទៅ: “តើអ្នកមិនព្រមដាក់ខ្លួននៅចំពោះមុខយើងដូច្នេះ ដល់កាលណាទៀត? ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញទៅគោរពបម្រើយើង។
យើងនឹងដាក់ទោសមនុស្សលោក ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត យើងនឹងដាក់ទោសមនុស្សពាល ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់ អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
អ្នកតែងតែពោលថា: “យើងនឹងឡើងទៅលើមេឃ ហើយលើក បល្ល័ង្ករបស់យើងឡើងឲ្យខ្ពស់ជាងផ្កាយ របស់ព្រះជាម្ចាស់ទៅទៀត។ យើងនឹងអង្គុយលើភ្នំនៅខាងជើងបំផុត ជាកន្លែងដែលព្រះទាំងឡាយជួបជុំគ្នា។
ប្រសិនបើព្រះអង្គលើកលែងទោសឲ្យ មនុស្សអាក្រក់ នោះគេនឹងមិនដឹងថា សេចក្ដីសុចរិតជាអ្វីទេ គឺគេនឹងប្រព្រឹត្តអំពើទុច្ចរិតនៅក្នុង ស្រុកដ៏សុចរិតនេះ ហើយមិនយល់ពីភាពថ្កុំថ្កើងរុងរឿង របស់ព្រះអម្ចាស់ឡើយ។
បពិត្រព្រះរាជា ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានប្រទានរាជសម្បត្តិ ភាពឧត្តុង្គឧត្ដម កិត្តិនាម និងសិរីរុងរឿងដល់ព្រះចៅនេប៊ូក្នេសា ជាព្រះបិតារបស់ព្រះករុណា។
ព្រោះលោកយ៉ូហានបានបន្ទោសស្ដេចថា «ព្រះករុណាគ្មានសិទ្ធិយកព្រះនាងមកធ្វើជាមហេសីឡើយ»។
ដ្បិតលោកយ៉ូហានបានមកណែនាំអ្នករាល់គ្នាឲ្យដើរតាមមាគ៌ាសុចរិត តែអ្នករាល់គ្នាមិនព្រមជឿលោកទេ។ ពួកអ្នកទារពន្ធ និងស្ត្រីពេស្យាបានជឿលោក រីឯអ្នករាល់គ្នាវិញ ទោះបីអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងនោះក៏ដោយ ក៏អ្នករាល់គ្នាមិនដូរចិត្តគំនិត ហើយជឿលោកដែរ»។
អ្នកបម្រើណាស្គាល់ចិត្តម្ចាស់ តែមិនបានត្រៀមខ្លួន ហើយមិនធ្វើតាមចិត្តលោក អ្នកបម្រើនោះនឹងត្រូវរំពាត់យ៉ាងច្រើន។
ប្រសិនបើអ្នករាល់គ្នាដឹងសេចក្ដីនេះហើយប្រតិបត្តិតាម អ្នករាល់គ្នាមុខជាមានសុភមង្គលមិនខាន។
ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យប្រណីសន្ដោសខ្លាំងជាងនេះទៅទៀត ដ្បិតមានចែងទុកក្នុងគម្ពីរថា«ព្រះជាម្ចាស់ប្រឆាំងនឹងមនុស្សមានអំនួត តែទ្រង់ប្រណីសន្ដោសអស់អ្នកដែលដាក់ខ្លួន»។