ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ដានី‌យ៉ែល 5:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ឥឡូវនេះ ពួក​អ្នកប្រាជ្ញ និង​ពួក​ហោរ ត្រូវបាន​នាំមក​នៅចំពោះ​យើង ដើម្បី​អាន​សំណេរ​នេះ ហើយ​ឲ្យ​យើង​ដឹង​ការបកស្រាយ ប៉ុន្តែ​ពួកគេ​បង្ហាញ​ការបកស្រាយ​អំពី​សេចក្ដី​នេះ​មិនបានទេ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​បាននាំ​ពួក​អ្នក​ប្រាជ្ញ ពួក​គ្រូ​អង្គុយ​ធម៌​ចូល​មក​ចំពោះ​យើង ដើម្បី​អាន​អក្សរ​នេះ ហើយ​កាត់​ស្រាយ​អត្ថ​ន័យ​ប្រាប់​យើង តែ​គេ​មិន​អាច​កាត់​ស្រាយ​អត្ថន័យ​បានឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពួក​អ្នក​ប្រាជ្ញ នឹង​ពួក​គ្រូ​អង្គុយ​ធម៌​បាន​ចូល​មក​ចំពោះ​យើង ដើម្បី​ឲ្យ​បាន​អាន​មើល​អក្សរ​នេះ ហើយ​នឹង​ប្រែ​ន័យ​សេចក្ដី​មក​ឲ្យ​ស្តាប់​បាន តែ​គេ​មិន​អាច​នឹង​ប្រែ​បាន​ទេ

សូមមើលជំពូក

អាល់គីតាប

គេ​ទើប​នឹង​នាំ​ពួក​អ្នក​ប្រាជ្ញ និង​គ្រូ​ហោរា មក​ជួប​យើង​ដើម្បី​អាន​អក្សរ និង​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង តែ​អ្នក​ទាំង​នោះ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​បាន​ឡើយ។

សូមមើលជំពូក



ដានី‌យ៉ែល 5:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ប្រើ​មន្ត‌អាគម‌គាថា​ដ៏​ច្រើន ដែល​អ្នក​ខិត‌ខំ រៀន​តាំង​ពី​ក្មេង​នោះ បន្ត​ទៀត​ទៅ! ប្រហែល​ជា​អ្នក​អាច​ទាញ​យក​ផល​ប្រយោជន៍ ប្រហែល​ជា​អ្នក​អាច​ដេញ​ចង្រៃ​ឧប‌ទ្រព​បាន!


នេះ​ជា​សុបិន​ដែល​យើង ស្ដេច​នេប៊ូ‌ក្នេសា បាន​និមិត្ត​ឃើញ។ ឥឡូវ​នេះ សុំ​លោក​បេល‌ថិស្សា‌សារ​កាត់​ស្រាយ​អត្ថ‌ន័យ​ឲ្យ​យើង​បាន​ដឹង​ផង ដ្បិត​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ទាំង​អស់​នៅ​នគរ​របស់​យើង គ្មាន​នរណា​អាច​កាត់​ស្រាយ​បាន​ទេ គឺ​មាន​តែ​លោក​ម្នាក់​ប៉ុណ្ណោះ​ទើប​កាត់​ស្រាយ​បាន ព្រោះ​លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន”»។


យើង​បាន​ឮ​គេ​និយាយ​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​នៅ​ក្នុង​ខ្លួន និង​ដឹង​ការ​លាក់​កំបាំង ហើយ​មាន​តម្រិះ​ប្រាជ្ញា​ដ៏​វាង‌វៃ​អស្ចារ្យ។